Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​អាមេរិក Mike Pompeo នឹង​ទៅកាន់​កូរ៉េខាងជើង​នៅ​សប្ដាហ៍​ក្រោយ​

spot_img

តាម​រ៉​យ​ទ័​រ នៅ​ថ្ងៃ​២៨​មិថុនា​នេះ​បាន​ដកស្រង់​ប្រភព​ច្បាស់​ការណ៍​មួយចំនួន​ឱ្យដឹងថា ប្រមុខ​ការទូត​អាមេរិក​Mike Pompeo បានរៀបចំ​ផែនការ​ទៅកាន់​កូរ៉េខាងជើង​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​អំពី​ផែនការ​រំសាយ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ។​

ប្រមុខ​ការទូត Mike Pompeo

​តាម​កាសែត​ដដែល​នេះ​ឱ្យដឹងថា លោក​Pompeo​បាន​លុបចោល​ជំនួប​មួយ​ជាមួយ​សម​ភាគី​ឥណ្ឌា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃទី​៦ កក្កដា ដើម្បី​ហោះហើរ​ទៅកាន់​ក្រុង​ព្យុងយ៉ាង​។​

​ដំណើរ​ទស្សនកិច្ច​លើក​នេះ​របស់​ប្រមុខ​ការទូត​អាមេរិក អាចជា​ការគូសបញ្ជាក់​ថា ជា​ដំណើរ​ទស​ន្ស​កិច្ច​ដំបូង​ក្រោយ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃទី​១២​មិថុនា​នៅ​សិង្ហ​បុរី​៕

សូយន

spot_img
×