Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រី​ម៉ិច​ស៊ិ​កូ​ម្នាក់​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​…​ស្បែកជើងកែងចោត​(មានវីដេអូ)

spot_img

ស្ដ្រី​សញ្ជាតិ​ម៉ិចស៊ិក​កូ​ម្នាក់​បាន​រអិលដួល​ដោយសារ​ស្បែកជើងកែងចោត ខណៈ​រថយន្ដ​មួយគ្រឿង​កំពុងបើក​យ៉ាង​លឿន ។​

​ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ទីក្រុង​Nogales រដ្ឋ​Sonora ប្រទេស​ម៉ិច​ស៊ិ​កូ​កាលពី​ថ្ងៃទី​២៧​មិថុនា ហើយ​ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​ថត​ទុក​។ ជនរងគ្រោះ​Minerva FS អាយុ​២២​ឆ្នាំ បាន​ឆ្លងថ្នល់​យ៉ាង​ប្រញាប់ប្រញាល់​ទាំង​កំពុង​ស្ដាប់​ទូរស័ព្ទ​ផង ពេល​កំពុង​រត់​ឆ្លងថ្នល់​ដោយ​ពាក់​ស្បែកជើងកែងចោត​ខ្ពស់ បានធ្វើឱ្យ​នាង​រអិល​ចូល​រថយន្ដ​តែម្ដង​។​

​ជនរងគ្រោះ​ត្រូវបាន​អ្នកដំណើរ​ជ្រោមជ្រែង​ទៅ​មន្ទីរពេទ្យ​។ ក្រុម​វេជ្ជបណ្ឌិត​ឱ្យដឹងថា នាង​បាន​បាក់ឆ្អឹង​ជង្គង់​និង​កែងដៃ​ខាងឆ្វេង របួស​បាតដៃ​ខាងស្ដាំ ហើយ​មាន​ស្នាម​ជាំ​ច្រើន​កន្លែង ប៉ុន្ដែ​ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​៕

សូយន

spot_img
×