Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សោត​ឈ្មោល ១​ក្បាល​ងាប់​ដោយសារ​ជាប់​មង របស់​ប្រជាពលរដ្ឋ​

spot_img

​ក្រចេះ​៖ ប្រធាន​ឆ្មាំ​ទន្លេ បាន​អំពាវនាវ​ដល់​ពលរដ្ឋ កុំឲ្យ​ប្រើ​ឧបករណ៍​នេសាទ​ដូច​ជា មង និង​ឧបករណ៍​ឆក់​ត្រី ក្នុង​តំបន់ហាមឃាត់​និង ជួយ​ថែរក្សា​ផ្សោត ព្រោះ​សត្វ​ផ្សោត គឺជា​ប្រភេទ​សត្វ​កម្រ ។ ការអំពាវនាវ​នេះ ស្របពេល​ដែល​មាន​សត្វ​ផ្សោត​ឈ្មោល​១​ក្បាល​ទម្ងន់​ជិត​១០០​គីឡូក្រាម បាន​ងាប់​ដោយសារ​ជាប់​មង កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ខាងលើ​អន្លង់​កាំ​ពី​ប្រហែល ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​លោក ម៉ក ពន្លក នាយរង​ខណ្ឌ​ជលផល និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ បានឲ្យដឹងថា សត្វ​ផ្សោត​១​ក្បាល ដែល​ត្រូវបាន​ងាប់​នោះ គឺ​បណ្ដាលមកពី​ជាប់​មង មាន​ទម្ងន់ ៩២​គីឡូក្រាម មាន​ប្រវែង​១,៩៤​ម៉ែត្រ​។ ផ្សោត​ងាប់​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ក៏​បាន​រាយការណ៍​ទៅ​ឆ្មាំ​ទន្លេ​។ បន្ទាប់​ពី​មាន​ការរាយការណ៍ ក្រុម​ឆ្មាំ​ទន្លេ បាន​យក​មក​រក្សាទុក នៅ​ស្នាក់ការ​អង្គការ wwf ។ មង​គឺ​ជាវុ​ធ​ប្រល័យ​ផ្សោត ព្រោះ​ផ្សោត​១​ក្បាល​នេះ ងាប់​ដោយសារ​ជាប់​មង​។ លោក​ថា​សត្វ​ផ្សោត​ក្នុង​រយៈពេល​ពី​១០​ទៅ​១៥​នាទី ត្រូវ​ងើប​ដកដង្ហើម​ម្ដង តែ​ត្រូវ​ជាប់​មង​ហើយ ងើប​ដកដង្ហើម​មិន​រួច ទើប​បណ្តាល​ឲ្យ​ងាប់​តែ​ម្តង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×