Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុងព្រះសីហនុ នឹងបើកិច្ចប្រជុំកំណត់ តម្លៃសេវាប្រមូលសំរាម ជាថ្មីឡើងវិញ ក្រោយមានប្រតិកម្មពីពលរដ្ឋ

spot_img

 ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងអន្តរមន្ទីរ-ក្រុង ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីកែសម្រួលតម្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម នៅក្រុងព្រះសីហនុជាថ្មីឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋភាគច្រើន ក្នុងក្រុងទេសចរណ៍មួយនេះមានប្រតិកម្មតវ៉ា។

សេចក្តីជូនដំណឹង មានចុះហត្ថលេខា និងបោះត្រា ដោយ លោក ស៊ុន ថូង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្នាក់ដឹកនាំស្ថាប័នទាំង ៣ បានត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីកែសម្រួលតម្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម នៅក្រុងព្រះសីហនុជាថ្មី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៨ព្រឹក នាសាលប្រជុំធំ របស់សាលាក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះ កើតមានក្រោយពេលប្រជាពលរដ្ឋ និងអាជីវករភាគច្រើន រស់នៅក្រុងព្រះសីហនុ បាន រិះគន់ រដ្ឋបាលអភិបាលក្រុង-ខេត្តព្រះសីហនុ ថាបានកំណត់តម្លៃសេវាប្រមូលសំរាមឲ្យក្រុមហ៊ុន K.S.W.M. ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគប្រមូលសំអាតសំរាម នាមូលដ្ឋាននេះ មានតម្លៃសេវាប្រចាំខែកើនខ្ពស់ ជាងអតីតក្រុមហ៊ុនស៊ិនទ្រី។

ថ្មីៗនេះ ប្រជាពលរដ្ឋ និងប្រតិបត្តិករភាគច្រើន រស់នៅទីប្រជនជនក្រុងព្រះសីហនុ បានរិះគន់ ចំពោះការកំណត់តម្លៃសេវា ប្រមូលសំរាមប្រចាំខែ របស់ក្រុមហ៊ុន ខេ អេស ដាប់បិលយូ អឹម (K.S.W.M.) ដែលរដ្ឋបាលក្រុងព្រះសីហនុ ទើបបានផ្តល់សិទ្ធិវិនិយោគថា បានកំណត់តម្លៃសេវាកើនខ្ពស់ បើប្រៀបធៀបអតីតក្រុមហ៊ុន ប្រមូលសំរាមចាស់ ក្រុមហ៊ុនស៊ិនទ្រី។
មន្ត្រីរាជការមានប្រាក់បៀវត្សរ៍ទាប និងប្រជាពលរដ្ឋភាគច្រើន មានលំនៅឋាន នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ បង្ហាញការមិនពេញចិត្តចំពោះការកំណត់តម្លៃសេវាប្រមូលសំរាមជាថ្មី របស់រដ្ឋបាលក្រុងខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ។ ពួកគេបានស្នើដល់ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យពិចារណាជាថ្មីឡើងវិញ ទៅលើការកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែ ដែលមានតម្លៃកើនខ្ពស់ជាងតម្លៃកំណត់កាលពីពេលកន្លងទៅ។

បញ្ហាសំរាមនេះ ប្រជាពលរដ្ឋរស់នៅក្រុងទីប្រជុំជនក្រុងព្រះសីហនុ បានរិះគន់ដល់ថ្នាក់ដឹកនាំ នៃ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ថាអសមត្ថភាព ក្នុងការគ្រប់គ្រងកាកសំណល់សំរាមនាទីប្រជុំជនក្រុងព្រះសីហនុ ឲ្យបានល្អនៅឡើយទេ។ ជាពិសេស ក្រុមហ៊ុន K.S.W.M. ដែលរដ្ឋបាលក្រុង ផ្តល់សិទ្ធិនិវិយោគប្រមូលសំអាតសំរាម នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ រាល់ថ្ងៃនេះ មិនទាន់មានបុគ្គលិកឬកម្មករ និងរថយន្ត សម្រាប់បំរើឲ្យការងារ ប្រមូលសំរាមឲ្យបានគ្រប់ចំនួនទេ។ ដោយ៖ ដែន សីមា

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងព្រះសីហនុ ត្រៀមបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីកែសម្រួលតម្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម នៅក្រុងព្រះសីហនុជាថ្មីឡើងវិញ៖

spot_img
×