Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះរាជអាជ្ញា ចោទប្រកាន់​បទ គំរាមកំហែង តែ​ចៅក្រម​ដោះលែង​លោក ម៉ៅ ច័ន្ទ​រស្មី មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ស្រវឹងស្រា​ជោគ​បើករថយន្ត​បុក​គេ ហើយ​ដក​កាំភ្លើង​ភ្ជង់​សមត្ថកិច្ច​

spot_img

​ភ្នំពេញ​៖ អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ បាន​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក ចៅក្រម​សេង រិទ្ធី ដែល​បាន​សម្រេច​ដោះលែង​លោក ម៉ៅ ច័ន្ទ​រស្មី អនុប្រធាននាយកដ្ឋាន​បច្ចេកទេស និង អភិវឌ្ឍន៍​លំនៅដ្ឋាន ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​លោក ម៉ៅ ច័ន្ទ​រស្មី បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស និង អភិវឌ្ឍ​លំនៅដ្ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ គ្មាន​បទល្មើស​ធំដុំ​ទេ គ្រាន់តែ​ស្រវឹងស្រា បើករថយន្ត​បុក​គេ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច​តាម​ឃាត់ បាន​ដក​កាំភ្លើង​ភ្ជង់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង រិទ្ធី កាលពី​ថ្ងៃ​ទី​២៨ មិថុនា បាន​សម្រច​ធ្វើការ​ដោះលែង​អនុប្រធា​ននាយកដ្ឋាន​ម្នាក់​ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង ដក​អាវុធខ្លី ភ្ជង់​គំរាម​លើ​សមត្ថកិច្ច​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌចម្ការមន ឲ្យមាន​សេរីភាព​វិញ​។ អនុប្រធាន​នាយកដ្ឋាន​រូបនោះ​ឈ្មោះ ម៉ៅ ច័ន្ទ​រស្មី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤E ផ្លូវ ២១៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស និង អភិវឌ្ឍ​លំនៅដ្ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។​

​លោក​ផែង វណ្ណៈ បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា “​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង​ទៅបុក​គេ និង ដក​កាំភ្លើង​ភ្ជង់​សមត្ថកិច្ច មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ជាប់គុក​ជាប់ច្រវាក់​ទេ ។ គុក និង ច្រ​វ៉ាក់​សម្រាប់​ដាក់​តែកូន​អ្នកក្រតូច​ទាប​តែប៉ុណ្ណោះ ។ ហេតុនេះហើយ​ទើប​លោក​ចៅក្រម សេង រឹទ្ធី សម្រេច​ដោះលែង​អោយ​ទៅ​ផ្ទះ​វិញ​អាច​បន្ត​ដើរ​ផឹកស៊ី និង ដក​កាំភ្លើង​ភ្ជុង​សមត្ថកិច្ច​ថែម​ទៀត​បាន ។ ម្សិលម៉ិញ​លោក​ចៅក្រម ពេជ្រ វិជ្ជា​ធរ សម្រេច​ដោះលែង​លោក ឧត្ដមសេនីយ៍ ប៉ិច តុង​ហេង ម្ចាស់​ខុន​ដូនៅ បឹង​កេងកង ៣ ដែល​ដក​កាំភ្លើង​វាយ​ក្បាល​អ្នក​រើស​អេដចាយ ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ។​

ទង្វើ​ដ៏​ឧត្ដុងឧត្ដម​ថ្លៃថ្លា​របស់​លោក​ចៅក្រម ទទួលបាន​ការកោតសរសើ​រ​យ៉ាង​ខ្លាំងក្លា​ពី​មហាជន និង ថ្នាក់លើ ។ សូមអោយ​អស់លោក​ចៅក្រម​បន្ត​ដោះលែង​បន្ថែមទៀត​ដើម្បី​អោយ​ជន​បង្ករ​បាន​ឱកាស​ទៅ​បោះឆ្នោត​ផង “​។​

​លោក ម៉ៅ ច័ន្ទ​រស្មី បាន​ត្រូវ​លោក កុល បុន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ គំរាមកំហែង ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន អាស្រ័យ​លើ​ឆន្ទានុសិទ្ធ របស់​លោក​ចៅក្រម​កាន់​សំណុំរឿង​នោះ​។ គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃទី​២៥ មិថុនា លោក ម៉ៅ ច័ន្ទ​រស្មី បាន​បើករថយន្ដ​ម៉ាក toyota higlander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៩៧៦៦ បុក​គូទ​រថយន្ត​គេ​មួយ​គ្រឿង​ម៉ាក toyota prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-១៩១៤ បើកបរ​ដោយ​ឈ្មោះ ហ៊ុន សំ​សែន​ឧត្តម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន បណ្ដាលឱ្យ​រង​ការខូចខាត​បន្តិចបន្តួច​។​

​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល​ស្រវឹងស្រា​ជោក បើករថយន្ត​ទៅ​បុក​រថយន្ត​អ្នក​ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច​ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​កន្លង​ទៅ​នោះ ឥឡូវ​ត្រូវបាន​ចៅក្រម​សំរេច​ធ្វើការ​ដោះលែង​ដោយ​មិន​ឃុំខ្លួន​នោះទេ ដែល​ករណី​សំរេច​មិន​ឃុំខ្លួន​នេះ បាន​ធ្វើអោយ​មាន​ការរិះគន់​ផងដែរ ព្រោះ​គ្រាន់តែ​ទោស​បើក​បរទាំង​ស្រវឹង​ដែល​មាន​កំរិត​ជាតិ​អាកុល​ចាប់ពី​០,៤០​មី​លី​ក្រាម​ក្នុង​១​លីត្រ​ខ្យល់​ឡើងទៅ ក៏​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​៦​ខែ ឬ​និង​ពិន័យ​ជា​ប្រាក់​ពី​២៥.០០០​រៀល​ទៅ​១​លាន​រៀល​ដែរ នេះ​មិន​ទាន់​គិត​ពី​ការប្រើប្រាស់​អាវុធ​គំរាម ទៅលើ​សមត្ថកិច្ច​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ឡើយ​ទេ​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យដឹងថា លោក សេង រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង មន្ត្រី​ក្រសួង​ដែនដី​រូបនេះ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×