Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ចាត់វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ដែល​គ្មាន​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​

spot_img

​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​ព្រមាន​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​មួយចំនួន ដែល​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​មហាផ្ទៃ ហើយ​នៅ​បន្ដ​ធ្វើ​សកម្មភាព​ជ្រើសរើស ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ចាត់វិធានការ​តាមច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ បាន​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៥ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​បាន​បញ្ជាក់ថា សម្រាប់​សហគ្រាស​គ្រឹះស្ថាន ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត ត្រូវតែ​រុស​រាន់​ក្នុង​ការសុំ​ច្បាប់​អនុញ្ញាត​ពី សាលា​រាជធានី​-​ខេត្ត​សាមី​ឲ្យបាន​ឆាប់​បំផុត​។ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ជា​កម្លាំង​ជំនួយ​ដល់​សមត្ថកិច្ច តែ​មិនមែន​ជា​អាជ្ញាធរ មាន​សមត្ថកិច្ច​នោះ​ទេ ដូច្នេះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យលើល​ពី​ព្រំដែន​នៃ​តួនាទី​របស់​ខ្លួន​ឡើយ ហើយ​ដាច់​ខាត​ត្រូវតែ​សម្រួល និង​សហការ​ជាមួយ​សមត្ថកិច្ច គ្រប់​កាលៈទេសៈ​ទាំងអស់​។​ការរារាំង ឬ​ការបង្ក​ជា​ឧបសគ្គ​ណាមួយ ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច អាច​ជា​បទល្មើស​ផ្សេង​មួយទៀត ដែល​មាន​បញ្ញតិ្ដ​ឲ្យ​ផ្ដន្ទាទោស តាម​ក្រម​ព្រហ្មទណ្ឌ ព្រោះ​ថា​តួនាទី ភារកិច្ច និង​ដែន​សមត្ថកិច្ច​របស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាដាច់ខាត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×