Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​យុវជន​ម្នាក់ គាស់​ទ្វារ​ព្រះវិហារ លួច​រូប​ព្រះ​បដិមា​២​អង្គ តម្លៃ​ជាង​២​ពាន់​ដុល្លារ​

spot_img

​បាត់ដំបង ៖ មាន​ករណី​លួច​គាស់​ព្រះវិហារ លួច​យក​ព្រះអង្គ​ធ្វើ​អំពី​ថ្មកែវ ចំនួន​២​អង្គ ។ សមត្ថកិច្ច​នគរបាល បាន​ចាប់ខ្លួនជន សង្ស័យ​ម្នាក់ ជាមួយនឹង​វត្ថុតាង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ប៉ាង ហៀ​ង អធិការ​នគរបាល​ក្រុង​បាត់ដំបង បានឲ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ព្រះសង្ឃ គង់នៅ​វត្ត​រំដួល កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១០៖៤០​នាទី បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា ឈ្មោះ ឌី វី​ដូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ព្រះអង្គ​ធ្វើ​អំពី​ថ្មកែវ​ចំនួន ២​អង្គ​នោះ​មក​វិញ (១​អង្គ តម្លៃ ១២០០​ដុល្លារ​)​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ​៖​កូឡាប​

spot_img
×