Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងពេល​បោះឆ្នោត មាន​អ្នកនយោបាយ​មួយចំនួន បាន​ឆ្លៀត​យក​រឿង​បទល្មើស​ព្រហ្មទណ្ឌ មក​បង្វែរ​ជា​រឿង​នយោបាយ​

spot_img

​ភ្នំពេញ ៖ ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត គឺជា​ដំណាក់កាល​ដែល​មាន​ការ​ប្រឈម​ខ្លាំងជាងគេ ដូច្នេះ​សូម​កងកម្លាំង​សូម​យកចិត្តទុកដាក់ ជាពិសេស​គ្រប់​បទ​ល្មើស​ព្រហ្មទណ្ឌ ដោយ​ពេល​ខ្លះ​អ្នកនយោបាយ​មួយចំនួន បាន​ឆ្លៀត​យក​បញ្ហា​ព្រហ្មទណ្ឌ មក​បង្វែរ​ជា​រឿង​នយោបាយ ចោទប្រកាន់​លើ​ការទទួលខុសត្រូវ របស់​រដ្ឋាភិបាល ឬក៏​ចោទប្រកាន់ ឈាន​ទៅ​ដល់​ចោទប្រកាន់ ដំណើរ​លទ្ធផល​ការបោះឆ្នោត​។ នេះ​ជា​ការលើកឡើង​របស់​នា​យ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ​។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បាន​កោះអញ្ជើញ​គ្រប់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ដើម្បី​ប្រជុំ​ស្តីពី​ការត្រៀម​លក្ខណៈ​សម្បត្តិ សម្រាប់​កងកម្លាំង​អន្តរាគមន៍​ក្នុង​កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ នា​ពេល​បោះឆ្នោត​ខាងមុខ ។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នា​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ចាត់វិធានការ ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បីឲ្យ​ស្ថានការណ៍​ជាទូទៅ មាន​លក្ខណៈ​ល្អប្រសើរ នៅតាម​បណ្តា​រាជធានី​-​ខេត្ត ទាំងមូល​មាន​ភាពល្អប្រសើរ​ជាទូទៅ ដើម្បី​ធានា​ដល់​ការបោះឆ្នោត ។ “​ដើម្បី​ធ្វើ​កិច្ច​នេះ ក៏​មាន​កិច្ចការងារ​ច្រើន ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ជា​ទូទៅ​នៅ​គ្រប់​ប្រទេស​គេ​ច្រើន​ប្រើ​កម្លាំង​ចំហ បង្ហាញ​រូបភាព​ឲ្យឃើញ​ភា​ពសកម្ម​របស់​នគ​រ​បាល រៀបចំ​ការ​ល្បាត រៀបចំ​ការ​ពួនស្ទាក់ រៀបចំ​ការ​បង្ហាញខ្លួន​នៅតាម​ទីសាធារណៈ​សំខាន់ៗ រៀបចំ​កម្លាំង​ត្រៀម​អន្តរាគមន៍ ហើយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ បាន​ត្រូវ​ផ្គុំ​គ្នា​តាំងពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឡើងទៅ ឲ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ បង្ហាញខ្លួន​ល្បាត​ចុះ​តាម​ខ្នង​ផ្ទះ​” លោកនាយ​ឧត្តមសេនីយ៍​បញ្ជាក់ប​ន្ថែ​ម​។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​ថ្លែងថា ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត គឺជា​ដំណាក់កាល​ដែល​មាន​ការ​ប្រឈម​ខ្លាំងជាងគេ កងកម្លាំង​សូម​យកចិត្តទុកដាក់​ចាប់ពី​ពេល​បោះឆ្នោត​ទៅ ជាពិសេស​គ្រប់​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ទាក់ទង​នឹង​អំពើ​ហិង្សា ទាក់ទង​នឹង​អំពើ​ឃាតកម្ម ត្រូវតែ​យកចិត្តទុកដាក់​ស្រាវជ្រាវ ឲ្យឃើញ​មុខសញ្ញា​ឲ្យមាន​ហេតុផល ឲ្យមាន​ឯកសារ ដោយ​ពេល​ខ្លះ​អ្នកនយោបាយ គេ​អាច​ឆ្លៀត​យក​បញ្ហា​ព្រហ្មទណ្ឌ មក​បង្វែរ​ជា​រឿង​នយោបាយ ចោទប្រកាន់​លើ​ការទទួលខុសត្រូវ របស់​រដ្ឋាភិបាល ឬក៏​ចោទប្រកាន់ ឈាន​ទៅ​ដល់​ចោទប្រកាន់ ដំណើរ​លទ្ធផល​ការបោះឆ្នោត ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×