Sunday, September 19, 2021

ឃាត់ខ្លួន​ជនដៃដល់​ដែល​កាប់​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​ស្អាង​

​ខេត្ត​កណ្ដាល​៖ អំពើ​ឃាតកម្ម​កាប់សម្លាប់​មនុស្ស​មួយ​ករណី​បាន​កើត​ហេតុ​នៅ​ថ្ងៃ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​អ៊ូច នី ស្ថិតក្នុង​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត កណ្តាល ។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​១-​ឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

ជនដៃដល់​ដែល​ចាប់ខ្លួន​បាន​ឈ្មោះ ស្រេង លីដា ភេទ ប្រុស អាយុ ២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ ឬ​ស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​

​សមត្ថកិច្ច​ខេត្ត​កណ្ដាល​ឱ្យដឹងថា​៖​ករណី​ឃាតកម្ម​ខាងលើ​មាន​ជនសង្ស័យ​០២​នាក់​ចាប់ខ្លួនបាន​ម្នាក​១-​ឈ្មោះ​អ៊ូច រី ហៅ ចូញ​
​ភេទ ប្រុស​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

២-​ឈ្មោះ ស្រេង លីដា ភេទ ប្រុស អាយុ ២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ឬ​ស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​មុខរបរ កសិករ​ឃាត់ខ្លួន​។​វត្ថុតាង​កាំបិតបុង័តោ ដង​ឈើ​ផ្លែ​ដែក​ប្រវែង​២០ សង្ទីម៉ែត្រ ចំនួន ០១​។​

សភាព​រឿង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ម៉ោង​១៦ មានឈ្មោះ​ឆាន់ ជរ័ ភេទ​ប្រុស ឈ្មោះ រុំ តុលា ភេទ ប្រុស ឈ្មោះ​ហ៊ ផានិត ហៅ​ង៉ូវ (​ជនរងគ្រោះ​)​និង​ឈ្មោះ ស្រេង លីដា ភេទ ប្រុស អ្នក​ទាំង​៤ មាន​ទីលំនៅ​ភូមិ ឬ​ស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ បាន​នាំគ្នា​ផឹក​ស្រាថ្នាំ​ក្លែម​សាច់​ឆ្កែ​នៅ​ផ្លូវកែង​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ផឹក​ស្រា​អស់​ចំនួន ជាង​០១​លីត្រ រួច​ឈ្មោះ​រុំ តុលា បានខ​ល​ហៅ​ឈ្មោះ អ៊ូច រី ហៅចូញ មក​ផឹក​ជាមួយ ពេលនោ​ផឹក​ស្រា​អស់​ជាង​០៣​លីត្រ រួច​ក៏​បបួល​គ្នា​ទៅ​ច្រៀង ខារ៉ាអូខេ នៅ​ឃុំ​ត្រើយ​ស្លា ។​មុន​និង​ចេញ​ទៅ​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​របស់​ឈ្មោះ​អ៊ូច រី ហៅ ចូញ ហើយ​រង់ចាំ​ឈ្មោះ​អូ​ច រី ហៅ ចូញ ងូតទឹក ។​

​ពេលនោះ​ឈ្មោះ ឆាន់ ជរ័ និង​ឈ្មោះ រុំ តុលា បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​មុន ។​នៅតែ​គ្នា​៣​នាក់​និង​ជនរងគ្រោះ បាន​មួយសន្ទុះ​ក្រោយមក​ឈ្មោះ ស្រេង លីដា បាន​ដើរចេញ​ទៅ​នោម​ក្រោយ​ផ្ទះ រួច​ចូល​មក​វិញ​ក៏​ឃើញ​ឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ​ដេក​លើ​ឥដ្ឋមាន​ឈាម ហើយ​ឃើញ​ឈ្មោះ អ៊ូច រី ហៅចូញ កាន់​កាំបិតបុង័តោ​រួចក៏​បាន​ចាប់​អោប​ចង្កេះ​ឈ្មោះ​អ៊ូច រី កុំ​ឲ្យ​កាប់​ថែម​ទៀត ។​ឈ្មោះ អ៊ូច រី បាន​ស្រែក​ថា លែង​អញ អញ​កាប់​វា​ថែម​ទៀត បាន​បន្តិច​ឈ្មោះ​អ៊ូច រី ទំលាក់​កាំបិតបុង័តោ​ចោល​រួចក៍​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែម្ដង ។

​ចំណែក​ឈ្មោះ​ស្រេង លីដា បាន​ទៅ​តាម​ហៅ​បងប្អូន​របស់​ជនរងគ្រោះ​មក​មើល ហើយ​ក៍​ត្រលប់​មក​កន្លែងកើតហេតុ​វិញ ទើប​សមត្ថកិច្ច​ហៅ​មក​សាកសួរ​តែម្ដង ។​

ករណី​នេះ​កម្លាំង ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​