Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកៈ​ បាញ់រះ​នៅ​ស្នាក់ការ​កាសែត​ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ​៥​នាក់​ស្លាប់​

spot_img

​នៅ​ថ្ងៃទី​២៨ ខែមិថុនា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​បំបែក​កញ្ចក់​ស្នាក់ការ​កាសែត​Capital Gazette នៅ​ទីក្រុង​Annapolis រដ្ឋ Maryland អាមេរិក ហើយ​ក្រោយមក​ក៏​បាញ់រះ​ចូលទៅក្នុង​បន្ទប់​និពន្ធ​ព័ត៌មាន​របស់​ស្នាក់ការ​កាសែត​នេះ​ធ្វើឱ្យ​មនុស្ស​យ៉ាង​ចិត​ណាស់​៥​នាក់​ស្លាប់​និង​រងរបួស​មួយចំនួនទៀត​។​

ទីកន្លែង​កើតហេតុ​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ឱ្យដឹងថា ការបាញ់រះ​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​14h 30 ល្ងាច​ថ្ងៃទី​២៨​មិថុនា​(​ប្រមាណ​ម៉ោង​12:30 នាទី​ទៀបភ្លឺ​ថ្ងៃទី​២៩ ​ម៉ោង​នៅ​កម្ពុជា​)​។​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនដៃដល់ ប៉ុន្ដែ​វា​ពុំ​ព្រម​សហការ​ជា​មួ​យសមត្ថកិច្ច​ឡើយ​។ FBI ក៏​ពុំមាន​ព័ត៌មាន​នេះ​ក្នុង​ឃ្លាំង​ទិន្នន័យ ប៉ូលិស​ក៏បាន​រកឃើញ​បរិក្ខារ​ប​ន្ទុះ​នៅ​ស្នាក់ការ​កាសែត​នេះ​។​

Phil Davis ជា​អ្នកយក​ព័ត​មាននៃ​កាសែត​នេះ​ឱ្យដឹងថា ជន​ដៃដ​ល់​បាន​ប្រើ​កាំភ្លើងខ្លី​បាញ់​បំបែក​កញ្ចក់ រួច​បន្ទាប់មក​ទីនោះ​ប្រៀបដូចជា​សមរភូមិ​មួយ​នៅពេល​អ្នកយកព័ត៌មាន​ជាច្រើន​ត្រូវ​ពួន​ក្រាប​នៅក្រោម​តុ​។​

​បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ពី​មូលហេតុ​ដែល​ជនល្មើស​បានធ្វើ​ការបាញ់​រះ​បែបនេះ​។​ទន្ទឹម​នោះ​កងកម្លាំង​នីតិប្រតិបត្តិ​បានដាក់​ពង្រាយ​កម្លាំង​ដើម្បី​ការពារ​ស្នាក់ការ​សារព័ត៌មាន​ទាំងអស់ បំណង​បង្ការ​កុំឱ្យ​មាន​ករណី​ដូច​ពោល​ខាងលើ​៕

​សូយន

spot_img
×