Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ផ្តល់​គោលនយោបាយ ដោះស្រាយ​បញ្ហា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​តាំង​ទីលំនៅ​តាម​មាត់ច្រាំង​ប្រឡាយ​

spot_img

​ភ្នំពេញ ៖ សម្តេច​តេជោ បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​អនាគត គឺ​ចង់ឲ្យ​មាន​ការ​កាត់ប​ន្ថ​យ ទំហំ​ប្រឡាយ នៅតាម​វា​ស្រែ​ទូទាំងប្រទេស​ដែល​មិន​ចាំបាច់ ដើម្បី​យក​ផ្ទៃ​ដី​មក​ប្រើប្រាស់ ឲ្យបាន​ច្រើន ជាជាង​ទុក​ប្រឡាយ ដែល​គ្មាន​ប្រយោជន៍​ទាំងនោះ​ទុកចោល​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​ថ្មីៗ​នេះ រាជរដ្ឋាភិបាល បាន​ផ្តល់​គោលនយោបាយ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការដោះស្រាយ​បញ្ហា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​តាំង​ទីលំនៅ​តាម​មាត់ច្រាំង​ប្រឡាយ​​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​ជា​ប្រឡាយ​នៅ​ស្ទឹង​មានជ័យ ជាដើម គឺ​ក្រោយពី​អាជ្ញាធរ បាន​ធ្វើ​ប្រឡាយ និង​ចាក់ដី​ធ្វើ​គម្រប​លូ ​ឬ​គម្រប​ប្រឡាយ​រួចរាល់​ហើយ គឺ​បងប្អូន​អាច​រស់​នៅ​បន្ត​លើ​ទីតាំង​នោះ ដោយ​ស្របច្បាប់ ព្រោះ​បងប្អូន​បាន​មក​រស់នៅ​ទីនោះ​ជា​យូរ​មក​ហើយ បើ​ឲ្យ​ពួកគាត់​ទៅ​នៅ​ទីកន្លែង​ផ្សេង គឺ​ពិតជា​លំបាក ហើយ​ក៏​គ្មាន​ដី​សម្រាប់​ពួកគាត់​ដែរ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បែប​នេះ គឺជា​ការដោះស្រាយ ស្រប​តាម​គោ​នយោបាយ​ឈ្នះ​-​ឈ្នះ​។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​ចោមចៅ​ក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ជា​ស្ពាន​អាកាស​ទី​៦ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ក្រោយ​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ប្រមាណ ៤០​ឆ្នាំ​មកនេះ​បាន​ក្លាយជា​ទីក្រុង​ពោរពេញ​ដោយ​ការអភិវឌ្ឍ និង​រីកចម្រើន ខណៈ​ដែល​ផ្ទៃដី​បាន​រីក​ធំ​ពី​ត្រឹម ៣០០​គីឡូម៉ែត្រ​ក្រឡា ដល់​ទៅ​ជាង​៦០០​គីឡូម៉ែត្រ​ក្រឡា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​ប្រឈម​ការកកស្ទះ​៣​យ៉ាង​រួមមាន​៖ កកស្ទះ​ចរាចរ កកស្ទះ​លូ​និង​កកស្ទះ​ទី​៣ គឺ​កកស្ទះ​សំរាម ហើយ​ពេល​សម្តេច បាន​ចូល​មក​ដល់​រាជធានី​ភ្នំពេញ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ សង្ឃឹមថា​រាជធានី​ភ្នំពេញ មាន​ការវិវឌ្ឍ​រីកចម្រើន​ដូច​ពេល​បច្ចុប្បន្ន​នេះ និង​ទាមទារ​ឲ្យមាន​ការគិតគូរ ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ ​ដែល​ជាហេតុ​នាំឲ្យ​មាន​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ជា​បន្តបន្ទាប់ និង​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ​ដែល​នឹង​ត្រូវ​រង​ផលប៉ះពាល់ និង​រំខាន​ដោយសារ​ដំណើរការ សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រង​ការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ត្រូវ​ទទួលស្គាល់​ពី​ស្ថានភាព​ពិត​របស់​រាជធានី​ភ្នំពេញ ហើយ​សម្តេច​ថ្លែង​បែបនេះ ​ក៏​មិនមែន​ជា​ការការពារ​អភិបាល​រាជធានី​ភ្នំពេញ​នោះ​ឡើយ​។ ទឹកជំនន់​នេះ ដោយសារ​ទឹកភ្លៀង​ខ្លាំង ហើយ​សូម្បី​តែ​ទឹក​ទន្លេមេគង្គ ​ក៏​ហូរ​មិនទាន់​ដែរ ព្រោះ​ទឹក​ពីលើ​ធ្លាក់​មក​ច្រើន ហើយ​ហូរ​ចាក់​ទៅ​ក្រោម​មិន​ទាន់​។ ទឹកជំនន់​នេះ ដោយសារ​ទឹកភ្លៀង​ខ្លាំង ​ហើយ​សូម្បី​តែ​ទឹក​ទន្លេ​មេគង្គ ក៏​ហូរ​មិនទាន់​ដែរ ព្រោះ​ទឹក​ពីលើ​ធ្លាក់​មក​ច្រើន ហើយ​ហូរ​ចាក់​ទៅ​ក្រោម​មិន​ទាន់​។ សម្តេច​តេជោ បន្តថា ​ការ​ជន់​លិច​នេះ មិនមែន​មាន​តែ​រាជធានី​ភ្នំពេញ​នោះ​ទេ បណ្តា​ក្រុង​នានា​នៅលើ​ពិភពលោក ក៏​បាន​ជួប​គ្រោះ​លិច​បែបនេះ​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា យុទ្ធនាការ​ទប់ស្កាត់​ថង់ប្លាស្ទិក​មិនទាន់​ជោគជ័យ​ទេ ដែល​ទាមទារ ឲ្យមាន​ការចូលរួម​ទប់ស្កាត់​ការប្រើប្រាស់​ថង់ប្លាស្ទីក​នេះ ហើយ​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​កុំឲ្យ​ថង់​ប្លា​ស្ទី​កនេះ ប៉ើង​ធ្លាក់​ទៅក្នុង​លូ​។

​សម្តេច​មាន​បំណង​កាត់បន្ថយ​ទំហំ​ប្រឡាយ នៅ​តាម​វាលស្រែ​មួយចំនួន ដែល​មិន​ចាំបាច់ ដើម្បី​ពង្រីក​ផ្ទៃដី​បង្កបង្កើន​ផល​។ ​ប្រឡាយ​ចំ​បាច់ ដើម្បី​ចែកចាយ​ទឹក ត្រូវ​ចាក់​ស៊ីម៉ងត៍​តែម្តង ប៉ុន្តែ​ការអនុវត្តន៍​នេះ នឹង​ត្រូវ​អនុវត្តន៍​នៅក្រោយ​ឆ្នាំ​២០៣០​។​

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នេះ នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) លើ​គម្រោង​ថវិកា​ប្រមាណ ២២​លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​ចំណា​ង​ពេល​សាងសង់ ៣០​ខែ​។ ការសាងសង់​ស្ពាន​អាកាស ត្រង់​ចំណុច​រង្វង់​មូល​ចោម​ចៅ​នេះ ​គឺ​មាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ ដែល​តែង​កើតមានឡើង នា​ពេលកន្លងមក ជាពិសេស​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ​នេះ​តែម្តង ម្យ៉ាងវិញទៀត ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ដែល​ជា​ខេត្ត​មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ នៅ​កម្ពុជា ក្នុង​ការផ្លាស់ប្តូរ​ទំនិញ ចេញ​ចូល​ក្នុង ​និង​ក្រៅប្រទេស​ផង​ដែរ។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយ​រីករាយ​យ៉ាងខ្លាំង និង​មាន​មោទនភាព ចំពោះ​សមិទ្ធផល​ស្ពាន​អាកាស​ថ្មី​ទី ៦​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​ត្រូវបាន​បើក​ការដ្ឋាន សាងសង់​នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​វឌ្ឍនភាព​រីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​មុន​ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ ស្ទើរ​ក្លាយទៅជា​ទីក្រុង​ខ្មោច​ទៅហើយ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ ​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទីក្រុង​ភ្នំពេញ បាន​ប្រែ​មុខមាត់​ថ្មី ដែល​បច្ចុប្បន្ន​នេះ ​បាន​ក្លាយទៅជា​ទីក្រុង ដ៏​មមាញឹក​ដែល​កំណើន​មនុស្ស យានយន្ត និង អគារ​តូចធំ​កើនឡើង​រីកដុះដាល​ដូច​ផ្សិត​។ ភាព​រីកចម្រើន​នេះ ​ហើយ​ដែ​ល​បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ ប្រឈម​នឹង​ការកកស្ទះ​៣​យ៉ាង​រួមមាន​៖ ១)​កកស្ទះ​ចរាច​រណ៍ ២)​កកស្ទះ​លូ និង ៣)​កកស្ទះ​សំរាម​។

​មិន​ថា​តែ​នៅ​កម្ពុជា​ទេ គឺ​នៅ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ក៏​មាន​ការកកស្ទះ​ដែរ ឧទាហរណ៍​ជាក់ស្តែង ​គឺ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធំ​ធ្លាក់​មក​យ៉ាង​ខ្លាំង ដែល​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក មិនទាន់​គឺ​បាន​ធ្វើឲ្យ​កកស្ទះ​។ ប្រព័ន្ធ​លូ​នៅ​ភ្នំពេញ ​ក៏​មាន​ការចូលរួម​កែលម្អ យ៉ាងច្រើន​ពី​ដៃគូ​អភិវឌ្ឍន៍ នៃ​ប្រទេស​ជប៉ុន ហើយ​នៅពេលនេះ រាជរដ្ឋាភិបាល ក៏​កំពុង​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ពេល​ស្ពាន​អាកាស​ទី​៦ ត្រង់​ចំនុច​រង្វង់​មូល​ចោមចៅ បាន​សាងសង់​រួចហើយ​បញ្ហា​នៃ​ការកកស្ទះ​ចរាច​រណ៍ នឹង​ត្រូវបាន​កាត់បន្ថយ ហើយ​ការធ្វើដំណើរ​របស់​បង​ប្អូន ប្រជាពលរដ្ឋ​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេងៗ​កាន់​តែ​​មាន​ភាពងាយស្រួល​។ នៅពេល​ខាងមុខ យើង​នឹង​មាន​ការសាងសង​ស្ពាន​អាកាស​ថ្មីៗ ថែម​ទៀត នៅ​ទីក្រុង​ភ្នំពេញ​។

​បច្ចុប្បន្ន​នេះ​ទីក្រុង​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៥ រួចមកហើយ ដែល​កំពុង​ដាក់ឲ្យ​ប្រើប្រាស់​ដូចជា ១)​ស្ពាន​អាកាស​ក្បាលថ្នល់​, ២)​ស្ពាន​អាកាស​ស្ទឹងមានជ័យ​, ៣)​ស្ពាន​អាកាស​៧​មករា​, ៤)​ស្ពាន​អាកាស​៥​មករា​(​តិច​ណូ​) និង ៥)​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ​ដែល​នឹង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សម្តេច​តេជោ​នាយរដ្ឋមន្ត្រី ក៏​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​អ្នកធ្វើដំណើរ និង​បងប្អូន​ដែល​កំពុង​រស់ នៅ​ជិត ឬ​រស់​នៅក្នុង​តំបន់ ដែល​កំពុ​សាងសង់​ស្ពាន​ថ្នល់ សូម​មាន​ការយោគយល់ ​ព្រោះ​អាច​រំខាន​ដោយ​សំឡេង​គ្រឿងចក្រ ប្រើប្រាស់​ផ្លូវ​វាង និង​ការកកស្ទះ​ចរាច​រណ៍ ក្នុងអំឡុងពេល​សាងសង់​។​

​មុន​នឹង​បញ្ចប់​ពិធី សម្តេ​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចុច​ប៊ូ​តុង បញ្ជា​គ្រឿងចក្រ ជា​និមិត្តរូប ​នៃ​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ទី​៦ និង​ផ្លូវ​ក្រោម​ដី ត្រង់​រង្វង់​មូល​ចោមចៅ ចាប់ពី​ពេលនេះ​តទៅ​៕​ ​ដោយ​៖​កូឡាប​

     

spot_img
×