Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ស្ត្រី​ទេសចរ​២​នាក់​ដែល​ឡើង​រាំ​លើ​របង​មុខ​វិហារ​អ៊ិ​ស្លាម​ម៉ាឡេស៊ី ត្រូវបាន​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​​ម្នាក់ៗ​ត្រឹមតែ​…

spot_img

​ស្ត្រី​ទេសចរ​ជនជាតិ​ចិន​២​នាក់ ដែល​បានធ្វើ​ទង្វើ​ខុសឆ្គង មិន​គោរព តាមរយៈ​ការឡើង​រាំ​លើ​របង​មុខ​នៃ​វិហារ​អ៊ិ​ស្លាម​មួយ នៅ Sabah ប្រទេស​ម៉ាឡេស៊ី នៅ​ទីបំផុត ត្រូវបាន​រកឃើញ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ ៦.២០ ដុល្លារ ក្នុង​ម្នាក់ៗ ។​

Wan Han អាយុ ៣៧ ឆ្នាំ និង Zhang Na ២៥ ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​វីដេអូ ឡើង​រាំ​នៅលើ​របង​មុខ​នៃ​វិហារ​អ៊ិ​ស្លាម​នោះ នៅវេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច ថ្ងៃទី​២៣ មិថុនា ។​

​សារព័ត៌មាន The Star បាន​រាយការណ៍​ថា ក្រសួងទេសចរណ៍ វប្បធម៌ និង​បរិស្ថាន​របស់ Sabah បាន​ចាត់វិធានការ​ដើម្បី​កំណត់​អត្តសញ្ញាណ​ស្ត្រី បន្ទាប់ពី​វីដេអូ​នោះ​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​នៅលើ​អ៊ីនធឺណិត ។​

​ប៉ូលីស​បាន​គ្រប់គ្រង​ស្វែងរក​ស្ត្រី​ទេសចរ​២​នាក់​នេះ រយៈពេល​ពីរ​បី​ថ្ងៃ បន្ទាប់ពី​វីដេអូ​នេះ​បាន​រីក​រាលដាល​នៅលើ​អ៊ិន​ធឺ​ណិ​ត ។ ពួកគេ​ត្រូវបាន​រកឃើញ​ទោសកំហុស​ពី​អាកប្បកិរិយា​មិន​សមរម្យ នៅ​ទីសាធារណៈ ហើយ​ត្រូវ​បានស្នើ​ឲ្យ​បង់ប្រាក់​ពិន័យ កាលពី​ថ្ងៃទី​២៧ មិថុនា ។​

​ប្រសិន Wan និង Zhang ខកខាន​បង់ប្រាក់​ពិន័យ​នេះ នោះ​អ្នក​ទាំងពីរ​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ ៧ ថ្ងៃ ៕ ឧ​ត្ត​ម​

spot_img
×