Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ចោរប្លន់ ដ៏​សកម្ម​នៅ​ទឹកដី​ព្រំប្រទល់​ខេត្ដ​តាកែវ-កំពង់ស្ពឺ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​បសេដ្ឋ បង្ក្រាប​បាន​ចំនួន ៣​នាក់​

spot_img

​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​បសេដ្ឋ បង្ក្រាប​មុខសញ្ញា​ចោរប្លន់​បាន​ចំនួន ៣​នាក់ នៅ​ចំណុច ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ​អង្គ្រង ស្រុក​បសេដ្ឋ នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ។​

​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា អំពើ​ប្លន់​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ម៉ោង ២៣ និង ១៥​នាទី នៅ​ចំណុច​លើ​ទំនប់​វត្ត​ពោធិ ក្នុងភូមិ​ពោធិធំ ឃុំ​ពោធិ​អង្គ្រង ស្រុក​បសេដ្ឋ ។ មាន​ករណី​កំហែង​យក​ម៉ូតូ ១​គ្រឿង ម៉ាក SUZUKI និច ស៊េរី ២០១៧ ពណ៌​ស្លាក​លេខ កំពង់ឆ្នាំង 1H – 9988 ជនរងគ្រោះ​ឈ្មោះ ឆេង លី​ណា ភេទ​ស្រី អាយុ

២០​ឆ្នាំ នៅ​ភូមិ​ក្រាំង​អំពឹល ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ករណី នេះ​ម្ចាស់​មិន​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឡើយ រហូត​ដល់​ម៉ោង​១៥ ទើប​គាត់​រាយការណ៍​មក

​សមត្ថកិច្ច​។ ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង ជំនាញ​បាន​សហការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ភ្លាមៗ​ឃាត់ខ្លួន ជនសង្ស័យ បាន​ចំនួន ៣ នាក់​នៅ​ចំណុច ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ

​អង្គ្រង ស្រុក​បសេដ្ឋ ១-​ឈ្មោះ ហ៊ែ​ល ម៉េង ប្រុស អាយុ ២០ ឆ្នាំ​នៅ​ភូមិ កំ​ប៉ោ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ២-ឈ្មោះ មាន ហុង ហៅ ឆុង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ៣-​ឈ្មោះ សែម សីហា ប្រុស អាយុ ១៨​ឆ្នាំ​នៅ​ភូមិរ​មន្ដ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ត​ត​កែវ ដកហូត​ម៉ូតូ​ចំនួន ២​គ្រឿង ម៉ាក​ C125 ពណ៌​ខ្មៅ​ស៊េរី ២០១៧ គ្មាន​ស្លាក​​លេខ (ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព) និង​ម៉ាក ស៊ុយ​ស៊ុយ​គី និច ជា​ម៉ូតូ​របស់​ជនរងគ្រោះ ចំណែក​បក្ខពួក​ជនសង្ស័យ​រត់​គេចខ្លួន​មួយចំនួនទៀត​។ ក្រោយពី​សាកសួរ​ជនសង្ស័យ​ទាំង​បី​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​នឹង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព កំហែង​យក ម៉ូតូ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។

ជនសង្ស័យ​រួមទាំង​វត្ថុតាង ជំនាញ​កសាង​សុំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ ជំនាញ​ខេត្ត​បន្ដ​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​កូឡាប​

spot_img
×