Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់ រត់​ផ្តាច់ខ្លួន​ទៅ​កូរ៉េខាងត្បូង តែ​ត្រូវ​បាញ់​ឲ្យ​រងរបួស​ដោយ​ទា​ហ៊ាន​គ្នាឯង​

spot_img

ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់​បាន​រត់​ចេញពី​ប្រទេស​ខ្លួន ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​តាម​តំបន់​គ្មាន​កងទ័ព ដែលជា​តំបន់​មានការ​យាម​តឹងតែង​បំផុត​។ នេះ​បើតាម​ការបញ្ជាក់​របស់​យោធា​កូរ៉េខាងជើង​។​

​ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់​នោះ ត្រូវបាន​បាញ់​ឲ្យ​រងរបួស ដោយ​ទា​ហ៊ាន​គ្នាឯង ខណៈពេល​គាត់​ឆ្លង​ចូល​កូរ៉េខាងត្បូង តាម​តំបន់​សន្តិសុខ​រួម ស្ថិតក្នុង​ភូមិ​ត ប៉ាន់​មុន​ជុំ (Panmunjom)​។​

​ក្រោយពេល​រងរបួស​នៅ​ដៃ និង​ស្មា គាត់​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប្រជាជន​កូរ៉េ​ខាង​ប្រហែល ១.០០០​នាក់​បាន​រត់​ចេញពី​ប្រទេស​កំណើត ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​កំរ​មាន​អ្នករត់​ទៅ​កូរ៉េខាងត្បូង​តាម​តំបន់​គ្មាន​កងទ័ព​ណាស់​។​

​នេះ​គឺជា​ការរត់​ចេញពី​ប្រទេស​កំណើត​ខ្លួន​លើក​ទី ៤​របស់​ទា​ហ៊ាន​កូរ៉េខាងជើង​តាម​តំបន់​គ្មាន​កងទ័ព ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ​។​

​បើតាម​លក្ខណៈ​បច្ចេកទេស ប្រទេស​កូរ៉េ​បងប្អូន​ទាំងពីរ នៅតែមាន​សង្គ្រាម​នឹង​គ្នា​រហូតមក​ដល់ពេលនេះ បើទោះបីជា​មានការ​ព្រម​ព្រៀង​បញ្ចប់សង្គ្រាម​ជាមួយគ្នា​តាំងពី​ឆ្នាំ ១៩៥៣​ក្តី​។ សន្តិ​សញ្ញា​សន្តិភាព​នៃ​ប្រទេស​ទាំងពីរ​មិនដែល​ត្រូវបាន​គេ​ចុះហត្ថលេខា​ឡើយ​៕ សុភ័ក្ត្រ​

 

spot_img
×