Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត មិន​គោរព​សិទ្ធិ​អាទិភាព បុក​ជាមួយ​រថយន្ត របួសធ្ងន់​ម្នាក់​

spot_img

​កណ្តាល ​៖ នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង​រវាង​រថយន្ត​និង​រថយន្ត បណ្តាលឲ្យរ​ងបួស​ធ្ងន់​ចំនួន​១​នាក់​ ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨និង៣០​នាទី នៅត្រង់​ចំណុច​លើ​ផ្លូវបំបែក​ជា​បួន​៦០​ម៉ែត្រ ស្ថិត​នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ។​

​គ្រោះថ្នាក់​នេះ​បង្កឡើង ដោយ​រថយន្ត​មួយ​គ្រឿង ម៉ាក camary បា​ឡែន ពណ៌​ទឹកមាស គ្មាន​ស្លាក​លេខ អ្នកបើកបរ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត

មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត Tacoma ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ​ចាន់ តារា ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្មៅ​ខ្ចី ឃុំ

​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​មឿង អេង រិទ្ធី ភេទ​ប្រុស អាយុ​៥​ឆ្នាំ រងរបួស​ធ្ងន់ ត្រូវ​បងប្អូន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ដើម្បី​សង្គ្រោះ​។

រថយន្ត​Tacoma បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បើក​មកដល់​ចំណុចកើតហេតុ ក៏​បុក​គ្នា​តែ​ម្តង​។ ករណីនេះ បណ្តាលឲ្យ​ខូចខាត រថយន្ត​ធ្ងន់​ចំនួន​២​គ្រឿង ។ នគរបាល​ក្រុង

​តាខ្មៅ បាន​បញ្ជាក់​ពី​មូលហេតុ​ថា​មកពី​អ្នកបើកបរ​រថយន្ត Camary បា​ឡែន បើក​ក្នុង​ល្បឿន​លឿន មិន​គោរព​សិទ្ធិ​អាទិភាព​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×