Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ធ្វើ​អនាម័យ​ម្នាក់ សម្រក់​ទឹកភ្នែក​ពេល​ទទួលបាន​កាដូ​ដែល​ពុំ​នឹក​ស្មាន​ដល់​

spot_img

Herman Gordon ជា​អ្នក​អនាម័យ​ធ្វើការ​នៅ​សកល​វិទ្យាល័យ Bristol ត្រូវបាន​ពួក​និស្សិត​គោរព​ស្រឡាញ់​ដោយសារ​គាត់​មាន​ឥរិយាបថ​រស់នៅ​សកម្ម និង​រីករាយ​បំផុត ។ ថ្មីៗ

​នេះ​ពេល​ទទួលបាន​កាដូ​ទឹកប្រាក់ 1.500 ផោន​អង់គ្លេស (​ជិត ២.០០០​ដុល្លារ​) ដែល​ពួក​និស្សិត​បាន​រៃអង្គាស​គ្នា​ធ្វើឲ្យ​លោក Gordon ស្រក់​ទឹកភ្នែក ។​

​អម​ជាមួយ​កាដូ​ជា​ទឹកប្រាក់​នៅ​មាន​សារ​ជូនពរ​របស់​ក្រុមនិស្សិត​ថា ពួកគេ​ថ្លែងអំណរគុណ​លោក Gordon ដែល​បាន​បញ្ចេញ “​ថាមពល​សកម្ម​” ធ្វើឲ្យ​អ្នក​ជុំវិញ​ខ្លួន​គាត់​មានកា​រ

​រីករាយ​។ តាមពិតទៅ​រឿងរ៉ាវ​នេះ​ផ្តើមចេញ​ពី​គេហទំព័រ JustGiving ដែល​អំពាវនាវ​ជួយ​ឲ្យ​លោក Gordon អាច​មាន​ប្រាក់​សម្រាប់​ទៅសួរសុខទុក្ខ​គ្រួសារ​នៅ​ប្រទេស Jamaica

ព្រោះ​គេ​ដឹងថា ១២​ឆ្នាំ​កន្លង​ហើយ ដែល​លោក​ពុំមាន​លទ្ធភាព​ធ្វើ​បាន​បំណងប្រាថ្នា​នេះ ។​

​រឿងរ៉ាវ​ចាប់ផ្តើម​ពី​អ្នកប្រើប្រាស់ facebook លាក់​ឈ្មោះ​ម្នាក់ បាន​ចុះផ្សាយ​អត្ថបទ​អំពាវនាវ​ឲ្យ​និស្សិត​ទាំងឡាយ​រៃអង្គាស​ជួយ​ដល់​ពលករ​ម្នាក់​នេះ​អាច​សម្រេចបាន

​បំណងប្រាថ្នា​ដែល​ពុំ​ធ្វើទៅបាន​ក្នុងអំឡុងពេល ១២​ឆ្នាំ កន្លងមក ។ ស្មាន​ពុំ​ដល់​ថា​ក្នុងអំឡុងពេល ៥​ថ្ងៃ​ប៉ុណ្ណោះ និស្សិត ២៣០​នាក់ បានរួម​គ្នា​រៃអង្គាស​ផ្តល់​ឲ្យ​បុរស​ដែល​មាន

​ឋានៈ​ជា​បុគ្គលិក​អនាម័យ​អាច​សម្រេច​បំណងប្រាថ្នា​របស់​ខ្លួន រឿងរ៉ាវ​មួយ​នេះ​អាច​បញ្ជាក់​ថា ក្នុង​ជីវិត​មនុស្ស​ម្នាក់​អាច​ធ្វើ​នូវ​រឿង​ល្អ​ជាច្រើន​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​នូវ​ទឹកប្រាក់

​យ៉ាងច្រើន​នោះឡើយ ៕ ចន្ទ្រា​

spot_img
×