Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនដៃដល់​៣​នាក់ ដែល​សម្លាប់​ស្ត្រី​ម្នាក់​រកស៊ី​ចង​ការប្រាក់ ព្រោះតែ​គ្មាន​លុយ​សង​

spot_img

​ភ្នំពេញ​៖ នគរបាល​បាន​ចាប់​ជនដៃដល់​៣​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់ រក​ចង​ការប្រាក់ នៅ​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ រហូត​តាម ជនដៃដល់​៣​នាក់ ក្នុងនោះ​មាន​២​នាក់​ប្តី​ប្រពន្ធ​។​

​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក ជីវ វិបុល នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ បាន​នាំ​ជនដៃដល់​ទាំង​៣​នាក់ នាំយក​ទៅ​បង្ហាញ​ទីតាំង ដែល​ពួកគេ​បាន​ទម្លាក់

​សព ចូល​ក្នុង​ទឹក​ប្រឡាយ​តាមផ្លូវ​សឡា ខណ្ឌមានជ័យ​។ មូលហេតុ ដែល​ជនដៃដល់ សម្លាប់​ជនរងគ្រោះ ដោយសារតែ ជនដៃដល់ បាន​ទៅ​ចងការ​ប្រាក់​ពី​ជនរងគ្រោះ ប៉ុន្តែ​មិន​មាន​ប្រាក់​សង ទើប​សម្លាប់​ជនរងគ្រោះ​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×