Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកដំណើរ​នឹកស្មានថា គេ​កំពុង​ថតកុន ខណៈ​ពេល​យុវជន​ម្នាក់​អាក្រាតកាយ​តោង​ឡើងយន្តហោះ ​រួច​យក​ដៃ​គោះ​លើ​កញ្ចក់​បង្អួច​

spot_img

​ទិដ្ឋភាព​ដែល​យុវជន​អាក្រាតកាយ​ម្នាក់​បាន​តោង​ឡើង​យន្តហោះ​ដឹក​អ្នកដំណើរ រួច​យក​ដៃ​គោះ​លើ​បង្អួច​មុន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ធ្វើឲ្យ​អ្នកដំណើរ​នឹកស្មានថា​គេ​កំពុង​ថតកុន​…។

យុវជន​ស្រាត​ននលគក តោង​ឡើង​ស្លាប​យន្តហោះ​រួច​យក​ដៃ​គោះ​កញ្ចក់​យន្តហោះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ។​

​តាម Sputnik ប៉ូលិស​បាន​ចាប់ខ្លួន អាយុ ១៩​ឆ្នាំ បន្ទាប់​ពី​ក្មេងប្រុស​នេះ បាន​ឆ្លងកាត់​របាំង​សន្តិសុខ​រួច​រត់​លើផ្លូវ​ហោះហើរ តោង​ឡើង​ស្លាប​យន្តហោះ​មួយ​នៅ​អាកាសយានដ្ឋាន

​អន្តរជាតិ Hartsfield-Jackson នៅ Atlanta សាក្សី​ម្នាក់​នៅ​កន្លែងកើតហេតុ​និយាយថា ៖ “​យុវជន​នេះ​បាន​ប្រឹង​តោង​ឡើង​យន្តហោះ​របស់​យើងខ្ញុំ​ក្នុងស្ថានភាព​អាក្រាតកាយ ។​

​រូបភាព​បុរស​នោះ​ស្លៀក​តែ​ខោស្លីប រត់​តាម​ផ្លូវ​ហោះហើរ​របស់​យន្តហោះ ។​

​ករណី​នេះ​ពុំ​បាន​ជះ​ឥទ្ធិពល​ដល់​ការហោះហើរ​ទេ គ្រាន់​តែ​បុរស​នោះ​ត្រូវ​ប៉ូលិស​វាយខ្នោះ​បញ្ជូន​ទៅកាន់​ពន្ធនាគារ ៕ ចន្ទ្រា​

spot_img
×