Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងទឹក​កម្ពុ​ជា​ថៃ ​រួមគ្នា​ព្រលែង​សត្វ​អណ្តើក​សមុទ្រ​ជាង ​២០០​ ក្បាល​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កងទ័ពជើងទឹក​ភូមិន្ទ​ថៃ បាន​ឧបត្ថម្ភ​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ចំនួន​ជាង​២០០​ក្បាល ដល់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​កម្ពុជា ដើម្បី​យក​ទៅ​ព្រលែង​ក្នុង​សមុទ្រ​ធម្មជាតិ នៅ​ឆ្នេរ​ឋាន​សួគ៌​កោះរ៉ុង​។​

សកម្មភាព​នេះ ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​វាង​កង​ទព័​ជើងទឹក​កម្ពុជា និង​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ហើយ​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ទាំង​ជាង ២០០​ក្បាល​នេះ ត្រូវបាន​ភាគី​ថៃ​ដឹក​តាម​យន្តហោះ​យក​មក​ពី​ប្រទេស​ថៃ ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ មុន​នឹង​ដឹក​បន្ត​តាម​អូរ​បរ័យ​ក​កាន់ឆ្នេរ​កោះ​ឋានសួគ៌​។​

ពិធី​លែង​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​នេះ ធ្វើឡើង​នៅ ម៉ាហ្វ៊ីយ៉ា​រី​ស៊ត របស់​លោក​ឧកញ៉ា​ទៀ វិចិត្រ នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទព័​ជើង​ទឹក​និង​ជា​អគ្គលេខាធិការដ្ឋានគ​ណ​កម្មាធិការជាតិ​សន្តិសុ​ខ​លម្ហ​សមុទ្រ​កម្ពុជា និង​ឯកឧត្តម នាយ​ឧត្តមនាវី រាំង​សារ៉េត សាត់​យ៉ានុ​គួន អគ្គមេបញ្ជាការ​កង​នាវា​នៃ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​។​

នៅក្នុង​សន្ទរកថា របស់​គណអធិបតី ភាគី​ទាំងពីរ​បាន​បង្ហាញ​ទស្សនវិសយ័​ស្របគ្នា​ទៅលើ​ការប្តេជ្ញាចិត្ត រួម​គ្នា​ជួយ​ការពារ អភិរក្ស​សត្វ​អណ្តើក​សមុទ្រ​ទប់ស្កាត់​ការជួញដូរ និង​ទប់ស្កាត់​មិនអោយ​មាន​ការ​សម្លាប់សត្វ​សមុទ្រ​នេះ​ផង​ដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង​កង​ទព័​ជើងទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ នៃ​អគ្គលេខា ធិការដ្ឋាន​គណ​កម្មាធិការជាតិ​សន្តិសុ​ខ​លម្ហ​សមុទ្រ​កម្ពុជាមា​ន​ប្រសាសន៍ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​ដ៍​ល្អ រវាង​កម្ពុជា​និង​ថៃ​លើ​ការថែរក្សា​អភិរក្ស​ធនធាន​សមុទ្រ និង​ថា​ដំណើរការ​នេះ​កើតឡើង​ក្រោយ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​កម្ពុជា មាន​ទស្សនវិស័យ​ច្បាស់លាស់​លើ​ការងារ​អភិរក្ស​ធនធាន​ក្នុង​សមុទ្រ​។​

ជាមួយគ្នានេះ ក្រៅពី​លែង​សត្វ​អណ្តើក​សមុទ្រ​២០០​ក្បាល ដែល​ឧបត្ថម្ភ​ដោយ​កងទ័ព​ភូមិន្ទ​ថៃ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​នាំ​យក​សត្វ​អណ្តើក​សមុទ្រ​ទម្ងន់​ប្រមាណ​៥០​គីឡូក្រាម ១​ក្បាល មក​ព្រលែង​ជាមួយ​គ្នា​ដែរ ដូចដែល​លោក​ឧកញ៉ា​ធ្លាប់បាន​ធ្វើ​កន្លង មក៕​ ដោយ ៖ ដែនសីមា

spot_img
×