Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ចំនួន ៦០​ប្រទេស ធ្វើ​ទស្សនៈកិច្ច​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​

spot_img

​ព្រះសីហនុ​៖ គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ (Miss Global PAGEANT 2017) មកពី ៦០​ប្រទេស បានធ្វើ​ទស្សនៈកិច្ច​មកកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ នា​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​ស្គាល់​ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​អនាគត​។​ ដំណើរ​ទស្សនៈកិច្ច​នេះ មាន​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ រដ្ឋបាលខេត្ត​នេះ បានទទួល​ស្វាគមន៍ វត្តមាន​របស់ គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ដោយ​យកចិត្តទុកដាក់ និង​បានបង្ហាញ​ទឹកមុខ​រីករាយ រាក់ទាក់​បំផុត​។​
​លោក​អភិបាល បានចាត់ទុក ការបង្ហាញ​វត្តមាន របស់​បេក្ខភាព​ស្ត្រី​ស្អាត​ពិភពលោក ឆ្នាំ​២០១៧ ទាំង ៦០​ប្រទេស​មក​ធ្វើ​ទស្សនៈកិច្ច ខេត្ត​ព្រះសីហនុ​នាឱកាស​នេះ ថា​មាន​គោលបំណង​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ និង​វប្បធម៌​អរិយធម៌​ប្រពៃណី​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ឲ្យ​ពិភពលោក​បាន​ស្គាល់​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​។​

​លោក យន្ត មីន ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ទាំង ៦០​ប្រទេស ក៏មាន​បេក្ខភាព​ស្រី​ស្អាត​កម្ពុជា​ចូលរួម​ដែរ​។​

​នាឱកាស​នោះ លោក យន្ត មីន បញ្ជាក់ប្រាប់​ទៅ​ប្រតិភូ​បវរកញ្ញា​ពិភពលោក​ថា ដោយសារតែ​ប្រទេស​កម្ពុជា មាន​សន្តិភាព និង​មានការ​រីកចំរើន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ទើប​មាន​វត្តមាន​បេក្ខភាព​បវរកញ្ញា​លំដាប់​ពិភពលោក ឆ្នាំ​២០១៧ អាច​បង្ហាញ​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ចូលមក​ទស្សនា ខេត្ត​ព្រះសីហនុ មាន​សុវត្ថិភាព​នៅពេលនេះ​។​

​តាម​កម្មវិធី​បង្ហាញថា បេ​ក្ខ​នារី​ទាំង ៦០​ប្រទេស មានកម្ម​វិធី​ថត​បង្ហាញ​ពី​សម្លៀកបំពាក់​សមុទ្រ នៃ​បណ្តា​ប្រទេស​នីមួយៗ ដែល​បាន​ចូលរួម​នៅតាម​តំបន់ឆ្នេរ​មួយចំនួន និង​ថត​បង្ហាញ​សម្លៀកបំពាក់​សមុទ្រ​ប្រពៃណី​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និង​វប្បធម៌ ប្រពៃ​ណ​ទំនៀម​ទំលាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ស្គាល់ និង​ឈានទៅ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេ​ចរណ៍​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា ក៏ដូចជា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខ​៕ ដោយ​៖ ដែន សីមា​


spot_img
×