Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​កីឡាករ​កីឡាការិនី​២២​ក្រុម​នៅ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​ទទួលបាន​សំលៀក​បំពាក់​កីឡា​ពី​លោក ហូ សុង​រចនា ស្នងការរង​នគរបាល​ខេត្ត​ស្វាយរៀង​

spot_img

​ស្វាយរៀង ​៖ ​លោក ហូ សុង​រចនា ស្នងការរង​នគរបាល​ខេត្ត​ស្វាយរៀង​និង​ជា​តំណាង​លោក ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ថាៈ​កីឡា​នាំ​មក​នូវ​សុខភាព​មាំមួន​និង​អាច​ប្រែក្លាយ​ខ្លួន​យើង​អោយ​មាន​អនាគត​ល្អ​។​ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​មក​ពី​១០​ឃុំ​នៅ​ស្រុក​ស្វាយជ្រំ​និង​ចែក​សម្ភារៈ​កីឡា​ចំនួន​៣៦៥​កំប្លេ​ស្នើ​២២​ក្រុម​នៅ​រសៀល​ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ឃួច​ឃុំ​ក្រោលគោ​។​

​លោក​ហូ​សុង​ច​រនា​បាន​បន្តទៀតថា ៖ ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​ធ្វើអោយ​មាន​ការរីកចម្រើ​ន​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​កីឡា​ក៏​មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់​ផងដែរ​។​លោក​ហូ​សុង​រចនា​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួ​រសុខ​ទុក​ពី​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ជូន​ដល់​អង្គពិធី និង​បាន​បញ្ជាក់​ប្រាប់​ប្អូនៗ​ជា​កីឡាករ​អោយ​ខិតខំ​រៀនសូត្រ លេង​កីឡា​ដើម្បី​សុខភាព​ល្អ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​លោក ហូ សុង​រចនា បាន​អំពាវនាវ​អោយ​ប្អូនៗ​កីឡាករ​ទាំងអស់​ថែរក្សា​សុខ​សន្តិភាព​អោយ​ស្ថិតស្ថេរ​គង់វង្ស​ដើម្បី​ទទួលបាន​សមទ្ធិ​ផល​ថ្មីៗ​បន្ថែម​ទៀត​ជា​ពិសេស​ប្រជាពលរដ្ឋ​និង​កីឡាករ​ដែលជា​យុវជន​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​អោយបាន​គ្រប់ៗ​គ្នា​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០​ដើម្បី​គាំទ្រ​សម្តេច​តេជោ​ហ៊ុនសែន​ធ្វើ​ជា​នាយក​រដ្ឋ​មន្រី​នៅ​អាណត្តិទី​៦​និង​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​កីឡាករ​ពី​នាក់​បាន​បេ្ត​ជ្ញា​ខិតខំ​រៀនសូត្រ​និង​លេង​កីឡា​ដើម្បី​អនាគត​ភ្លឺស្វាង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រមទាំង​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជ​ន​កម្ពុជា​ផង​ដែរ​។​បន្ទាប់ពី​មាន​ការឧបត្ថម្ភ​សម្ភារៈ​កីឡា​លោក​ហូ​សុង​រចនា​ក៏បាន​ចូល​បច្ច័យ​នូវ​ថវិកា​មួយ​ចំនួន​ដល់​កម្មវិធី​នេះ​ផង​ដែរ​ ៕ ​វ៉ៃកូ​

spot_img
×