Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក គឹម សុខ ជាប់​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស​១៨​ខែ ដដែល​

spot_img

​ភ្នំពេញ​៖ តុលាការ​កំពូល នៅ​ថ្ងៃ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​ឲ្យ​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ដែល​បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ​ដដែល​នេះ យោង​តាម​ការ សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​។​

​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក គឹម សុខ​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ ប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​ការវិភាគ​ទាក់ទង​ករណី​ការបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​បច្ចុប្បន្ន​លោក គឹម សុខ ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស នៅជាប់​បណ្តឹង​មួយ​ទៀត ដែល​ប្តឹង​ដោយ​មេធាវី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដូចគ្នា គឺ​ពាក់ព័ន្ធ​ករណី​លោក គឹម សុខ បាន​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ ។​

​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មេធាវី​របស់​សម្តេច​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន គឺ​លោក គី តិច បាន​ប្តឹង លោក គឹម សុខ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក បន្ទាប់​ពី​អ្នកវិភាគ​រូបនេះ បាន​ធ្វើ​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×