Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វះ​ពោះ​ថ្លា​ន់ វេជ្ជបណ្ឌិត​ភ្ញាក់ផ្អើល​នឹង “​វត្ថុ​ចម្លែក​” យកចេញ​ពី​ក្រពះ​

spot_img

​ពោះ​ថ្លាន់​១​ក្បាល ត្រូវបាន​អង្គការ​ការពារ​សត្វ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​តំបន់​ដោយសារ​សង្កេតឃើញ​រឿង​ចម្លែក​ខាងក្នុង​ពោះ​របស់​វា ។ បន្ទាប់​ពី​ថត​កាំរស្មី X គេ​បាន​រកឃើញ​មាន​ស្បែកជើង​ម្ខាង​នៅ​ក្នុង​ពោះ​របស់​សត្វ​ថ្លាន់ ។​

​តាម​ព័ត៌មាន​ឲ្យដឹងថា បុរស​ម្នាក់​ត្រៀម​ចូល​គេង​ដូច​ធម្មតា​នា​ពេលយប់ គាត់​បាន​ដាក់​ស្បែកជើង​របស់​ខ្លួន​នៅ​ខាង​ក្រោម​គ្រែ ។ ប៉ុន្តែ​ពេល​ភ្ញាក់ ព្រឹក​ឡើង​គាត់​ឃើញ​បាត់​ស្បែកជើង​ម្ខាង ។​

-​រូបថត​កាំរស្មី X

-​វេជ្ជបណ្ឌិត​ចាក់​ថ្នាំ​សណ្តំ និង​ធ្វើ​ការវះកាត់​បើក​ពោះ​

-​បន្ទាប់​មក​វះ​បើក​ក្រពះ​

-​ស្បែកជើង​ត្រូវបាន​យកចេញ

​គ្រួសារ​បុរស​នោះ​បាន​ស្វែងរក​គ្រប់​កន្លែង​ក៏​ស្រាប់តែ​ប្រទះឃើញ​ពស់ថ្លាន់​១​ក្បាល នៅក្នុង​ផ្ទះ​ដោយ​ត្រង់​ពោះ​មាន​រាង​ធំ​ចម្លែក ។ ពួកគេ​ប្រញាប់​ទូរស័ព្ទ​ទៅ​អង្គការ ការពារ​សត្វ N&S Snake Catcher ។​

​ពួក​វេជ្ជបណ្ឌិត​នៅ​មណ្ឌល​សុខភាព​បាន​ដំណើរការ​ចាក់​ថ្នាំ​សណ្តំ និង​ធ្វើ​ការវះកាត់​ពិសេស​ក្នុង​អំឡុងពេល​ប្រមាណ​១​ម៉ោង ពេល​យក​របស់​ចម្លែក​ចេញ​មក​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ព្រោះ​នោះ​ជា​ស្បែកជើង​ដែល​ម្ចាស់ផ្ទះ​បាន​បាត់​ពី​យប់ ។​

​វេជ្ជបណ្ឌិ​តឲ្យដឹងថា ប្រសិន​ពស់ថ្លាន់​មិន​ត្រូវបាន​ចាប់​នោះ​វា នឹង​ងាប់​នៅក្រៅ​ធម្មជាតិ ។ ស្បែកជើង​នៅ​ស្ថិតនៅ​ក្នុង​ក្រពះ​ដោយសារ​វា​មិន​អាច​រលាយ រឿងនេះ​នឹង​នាំ​ដល់​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​ក្រពះ ឆ្លង​មេរោគ ឬ​ដំបៅ​ក្រពះ ។​

​បន្ទាប់​ពី​វះកាត់​រួច ពស់ថ្លាន់​មាន​សុខភាព​ល្អ​ឡើង​វិញ​តែ​វា នៅ​ត្រូវបាន​រក្សា​ទុក នៅ​មណ្ឌល​សុខភាព ២-៣ ថ្ងៃ ដើម្បី​តាមដាន មុន​ពេល​ព្រលែង​ចូល​ធម្មជាតិ​វិញ ៕

spot_img
×