Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅតាម​ផែនការ ។ លុយកាក់ ធ្លាក់ចំ រង​សម្ពាធ​ច្រើន ។មនោសញ្ចេតនា គួរ​មាន​ភាពជឿជាក់​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំឆ្លូវ ៖ ការងារ ដោយសារ​ផ្លូវចិត្ត​មិន​នឹងនរ នាំ​ឲ្យ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការងារ ។ លុយកាក់ ថ្ងៃនេះ​មិន​អំណោយផល​ល្អ​សម្រាប់​ការរក​ប្រាក់ ។ មនោសញ្ចេតនា​មិនត្រូវ​សកម្ម​ជ្រុល​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំខាល ៖ ការងារ ប្រយ័ត្ន​ថ្ងៃនេះ​ថកុំ​ឲ្យ​កើតមាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ស្ថិរភាព​ធម្មតា ពុំមាន​កើនឡើង តែ​ក៏​មិន​ធ្លាក់ចុះ ។ មនោសញ្ចេតនា សប្បាយរីករាយ​កក់ក្តៅ​ក្នុង​ចិត្ត ។​

​ឆ្នាំថោះ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​នឹងនរ​កុំ​សម្តែង​អារម្មណ៍​ឆេវឆាវ ។ លុយកាក់ កើតមាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​រឿង​មនោសញ្ចេតនា ។ មនោសញ្ចេតនា​ជា​ថ្ងៃ​ដ៏​ប្រសើរ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ឲ្យ​ដៃគូ​បានដឹង ។​

​ឆ្នាំរោង ៖ ការងារ អំណោយផល​ល្អ លេចចេញ​ឱកាស​សហការ​រកស៊ី​ច្រើន ។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ ។ មនោសញ្ចេតនា ធ្លាក់ចុះ​គួរ​លៃ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំម្សាញ់ ៖ ការងារ ប្រព្រឹត្តទៅ​ជាធម្មតា ពុំ​កើត​មានរឿង​អ្វី​គួរ​ឲ្យ​បារម្ភ ។ លុយកាក់ ចំណូល​នឹងនរ តែ​ក៏​មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនល្អ​កុំ​យក​រឿង​មិន​សប្បាយចិត្ត​ពី​ក្រៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​អ្នក​ទាំងពីរ ។​

​ឆ្នាំមមី ៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​នូវ​បញ្ហា​កើតមាន​ក្នុងថ្ងៃនេះ ។ លុយកាក់ ទោះបី​ត្រូវ​ចំណាយ​ច្រើន​បន្តិច តែ​ចំណូល​នៅតែ​ស្ថិរភាព ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​​គូស្នេហ៍​អាក់អន់ចិត្ត ។​

​ឆ្នាំមមែ ៖ ការងារ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​បាត់​របស់របរ លុយកាក់ ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំវក ៖ ការងារ ទោះបី​មាន​អ្នក​ច្រណែន​រុកកួន តែ​គ្រប់យ៉ាង​នៅតែ​ត្រូវបាន​អ្នកដោះស្រាយ​ដោយ​រលូន ។ លុយកាក់ ថ្ងៃនេះ​គួរ​រក្សា​ប្រាក់​ឲ្យ​គត់មត់ មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ ​មនោសញ្ចេតនា មានឱកាស​រកឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំរកា ៖ ការងារ ល្អប្រសើរ ដំណើរការ​តាម​ការគ្រោងទុក ។ លុយកាក់ ធម្មតា ពុំ​ខ្វះខាត តែ​ក៏​ពុំ​កើនឡើង​ជាង​មុន ។ មនោសញ្ចេតនា គួរ​ជឿជាក់​លើ​គ្នា​មិនត្រូវ​ស្តាប់​ពាក្យ​ខ្សឹបខ្សៀវ​ពី​ខាងក្រៅ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ស្មោះត្រង់​បង្ហាញ គំនិត​របស់ខ្លួន ដើម្បី​ឲ្យ​ថ្នាក់លើ​ពិចារណា និង​ជួយ​ឲ្យ​ការងារ​រីកចម្រើន​ជាង​មុន ។ លុយកាក់ គួរ​ចេះ​ឆក់យក​ឱកាសល្អៗ​នៅ​ចំពោះមុខ ។ ​មនោសញ្ចេតនា គួរ​បើកចំហ មិនគួរ​លាក់លៀម​ក្តី​ស្នេហ៍​របស់​អ្នក​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំកុរ ៖ ការងារ មាន​អ្នក​ច្រណែនឈ្នានីស​នឹង​សមត្ថភាព​របស់​អ្នក ត្រូវ​ប្រយ័ត្ន​ខ្លួន ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា​កុំ​ឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក​និង​គូស្នេហ៍ ៕​

spot_img
×