Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​ថៃ​ចុះ​ពិនិត្យមើល​កិច្ចការ​សង្គ្រោះ​រុករក​ក្រុមបាល់ទាត់​ក្មេង​ជំទង់​ដែល​ជាប់គាំង​នៅក្នុង​ល្អាង​ភ្នំ​

spot_img

​នៅ​ព្រឹក​ថ្ងៃ​២៩ ខែមិថុនា នាយករដ្ឋមន្ដ្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា​បានធ្វើ​ដំណើរ​ពិនិត្យមើល​ការងារ​សង្គ្រោះ​មនុ​សស្ស​១៣​នាក់​ដែល​បាត់​ខ្លួន​នៅក្នុង​ល្អាង​ភ្នំ​លិច​ទឹក​មួយ នៅ​ខេត្ដ​ឈាង​រ៉ៃ​ភាគ​ខាងជើង​។​

​កងកម្លាំង​សង្គ្រោះ​ប្រឹងប្រែង​រុករក​ក្រុមបាល់ទាត់​វ័យ​ជំទង់​បាល់ទាត់​ដែល​បាត់​ខ្លួន​ក្នុង​ល្អាង​ភ្នំ​នៅ​ខេត្ត​ឈាង​រ៉ៃ​កាលពី​ថ្ងៃ​២៦​មិថុនា​

​នៅ​ព្រឹក​ថ្ងៃទី​២៩​មិថុនា​នេះដែរ ក្រុម​សង្គ្រោះបាន​បញ្ជូន​ប្រអប់​អាហារ ផែនទី ទូរស័ព្ទ​ចល័ត​និង​ការណែនាំ​ជនរងគ្រោះ បញ្ជូន​ចូល​តាម​រន្ធ​ទឹក​ហូរ​ទាំងឡាយ​តាមរយៈ​ប្រហោង​មួយ​ដែល​គេ​ចោះ​ពីលើ​កំពូលភ្នំ​Tham Luang ។​

​មុន​នោះ សមត្ថកិច្ច​ថៃ​បាន​ប្រាប់ថា ការ​ចោះ​ប្រហោង​នេះ​មានបំណង​បញ្ជូន​ភ្នាក់ងារ​សង្គ្រោះ​ទៅកាន់​ល្អាង​ទាំងឡាយ ដើម្បី​រុករក​អ្នក​ដែល​អាច​ជាប់គាំង​នៅ​ខាងក្នុង ។​ព្រោះថា គេ​នៅ​សង្ឃឹមថា​អ្នក​ទាំងនោះ​នៅមាន​ជីវិត ហើយ​គេ​នឹង ឡើង​តាម​ផ្នែក​ទាំងឡាយ​មក​ខាងលើ​ដើម្បី​ចៀស​ផុតពី​តំបន់​ដែល​លិចលង់ ហើយ​រង់ចាំ​អ្នក​មក​សង្គ្រោះ​៕

សូយន

spot_img
×