Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធានាធិបតី​អាមេរិក​អះអាង​សាជាថ្មី​អំពី​បំណង​ដកខ្លួន​ថយ​ពី WTO

spot_img

​តាម​រ៉​យ​ទ័​រ ដែល​ដកស្រង់​ព័ត៌មាន​ពី​គេហទំព័រ Axios ឱ្យដឹងថា នៅ​ថ្ងៃទី​២២៩​មិថុនា ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយ​ជា​ច្រើនដង​ទៅកាន់​មន្ដ្រី​នៅ​សេត​វិមាន​ថា លោក​ចង់ឱ្យ​អាមេរិក​ដកខ្លួន​ថយ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ។

​ប្រធានាធិបតី​អាមេរិក Donald Trump

​តាម Axios បាន​ដកស្រង់​ប្រភព​មន្ដ្រីជាន់ខ្ពស់​ម្នាក់​ឱ្យដឹងថា ប្រធានាធិបតី​បាន​ពោល​ទៅកាន់​បណ្ដា​ទីប្រឹក្សា​របស់លោក​ថា​៖«​ខ្ញុំ​មិន​យល់ថា​ហេតុអ្វី​បានជា​យើង​ទៅ​ចូលរួម​អង្គការ​នេះ​។ WTO បង្កើតឡើង​ដោយ​ប​ណ្ដេ​ប្រទេស​ដទៃ​ទុក​សម្រាប់​គាប​បង្ខំ​អាមេរិក​»​។​

​ទោះយ៉ាងណា ការដកថយ​ពី WTO ទាមទារ​ត្រូវមាន​ការអនុម័ត​រប​ស់​រដ្ឋសភា ហើយ​គេ​មិន​រំពឹងថា​គំនិត​នេះ​ទទួលបាន​ការយល់ស្រប​ដែរ​ទេ​៕

សូយន

spot_img
×