Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាមេរិក​អំពាវនាវ​ឱ្យ​ចិន​បន្ដ​រក្សា​ការដាក់​ណ្ឌ​កម្ម​លើ​កូរ៉េខាងជើង​សិន​

spot_img

​នៅ​ថ្ងៃទី​២៩ខែ​មិថុនា ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រកាសថា ប្រមុខ​ការទូត Mike Pomeo បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​ប្រមុខ​ការទូត​ចិន​វ៉ាង​យី ដើម្បី​ពិភាក្សា​អំពី​កិច្ចប្រឹងប្រែង​ឈានឆ្ពោះ​ទៅកាន់​គោលដៅ​រួម គឺ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​អាច​ត្រួតពិនិត្យបាន​និង​មិនអាច​ប្រែ​ក្រឡាស់​។​

ប្រមុខ​ការទូត​អាមេរិក Mike Pomeo (​ឆ្វេង​) និង​ប្រមុខ​ការទូត​ចិន វ៉ាង​យី​

​កិច្ចសន្ទនា​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​២៨​មិថុនា លោក​Mike Pomeo រំលឹក​ឡើងវិញ​ថា កូរ៉េខាងជើង​នឹងមាន​អនាគត​ភ្លឺ​
​ស្វាង​ប្រសិនបើ​ពួកគេ​រំសាយ​នុយក្លេអ៊ែរ​នោះ​។ លោក​សង្កត់ធ្ងន់ថា​៖«​សារសំខាន់​បំផុត​គឺ​ត្រូវ​បន្ដ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​រាល់​វិធានការ​ទាំងឡាយ​ត្រូវបាន​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​ទាក់ទង​ដល់​កូរ៉េខាងជើង​។​

​ការ​ប្រកាស​នេះ​ក៏បាន​ឱ្យដឹងពី​សារសំខាន់​ទាមទារ​ត្រូវ​ទប់ស្កាត់​ការនាំចេញ​ធ្យូ​ង​ថ្ម​និង​នាំ​ចូ​លប្រេ​ឥន្ធ​នៈរ​បស់​កូរ៉េខាងជើង​។​

​ប្រធានាធិបតី​អាមេរិក​ត្រាំ ក៏បាន​អំពាវនាវ​ឱ្យ​ក្រុង​ប៉េកាំង​បន្ដ​កិច្ចប្រឹងប្រែង​អនុវត្ត​ការដាក់ទណ្ឌកម្ម ហើយ​បើតាម​ប្រមុខ​ការទូត​អាមេរិក​នោះ​ឱ្យដឹងថា​៖​ យើងខ្ញុំ​ពិនិត្យឃើញថា​ប្រទេស​ចិន​មិនបាន​ធ្វើការ​ត្រួតពិនិត្យ​ដិតដល់​នៅ​ច្រកចេញចូល​ទាំងឡាយ​ជាមួយ​កូរ៉េខាងជើង​ដូចដែល​ធ្លាប់​បានធ្វើ​កាលពី​៦​ខែ​មុន​៕

សូយន

spot_img
×