Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៣​នាក់​ទៀត​ហើយ​រថយន្ត​ធំ​បុក​ពីក្រោយ នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

spot_img

ភ្នំពេញ​ ៖ ​ស្លាប់​៣​នាក់​ទៀត​ហើយ ​រថយន្ត​ធំ​បុក​ពីក្រោយ នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ជនរងគ្រោះ​៣​នាក់ ក្នុងនោះ​មាន ឪពុក កូន និង​ក្មួយ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ដ​ធុន​ធំ​បុក​ម៉ូតូ​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា​។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ប៉ុស្ដិ៍នគរបាល​ច្រាំង​ចំរេះ​ទី​១ ក្បែរ​ច្រកចូល​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ក្រុម​៥ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ ។​

​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១ បានឲ្យដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​រួមមាន​៖

​ទី​១៖ ឈ្មោះ ម៉ាត់ សារី ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក Nex ពាក់​ផ្លាកលេខ ភ្នំពេញ 1DE-0752
​ទី​២៖ ជា​កូនស្រី​ឈ្មោះ ម៉ាត់ សា​ណា អាយុ​ជាង​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ (​ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទៀតផង​)
​ទី​៣៖ ត្រូវជា​ក្មួយ​ស្រី​មាន​ឈ្មោះ ម៉ាត់ សារិកា អាយុ​ទើបតែ​៥​ឆ្នាំ​។​

​ជនរងគ្រោះ​អ្នក​ទាំង​៣​នាក់ ស្នាក់នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែងកើតហេតុ​នោះទេ​។ ឯ​អ្នកបើក​រថយន្ដ​បង្ករ​មាន​ឈ្មោះ ខូវ ខែម អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ធីព័​ទ្អ ឃុំ​ជី​ផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង និង​ជា​អ្នកបើក​រថយន្ត​ម៉ាក MITSUBISHI ពណ៌​លឿង ពាក់​ស្លាក់​លេខ ពណ៌​ក្រហម PP-2260​។​

​អ្នក​នៅ​កន្លែងកើតហេតុ បាន​និយាយ​ដូចៗ​គ្នា​ថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ដ​បង្ក បើក​ដោយ​បុរស​ម្នាក់ និង​ម៉ូតូ​ជនរងគ្រោះ​បើក​ឌុប​គ្នា​៣​នាក់ ចេញពី​រោច​ក្រ​ម្ដុំ​គីឡូម៉ែត្រ​លេខ​១០ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​លិច​ទៅ​កើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខណៈ​ម៉ូតូ​បើក​នៅ​ពី​ខាងមុខ​រថយន្ដ លុះ​មកដល់​ចំណុចកើតហេតុ ទល់មុខ​ប៉ុស្ដិ៍នគរបាល​ច្រាំង​ចំរេះ​ទី​១ ក្បែរ​ច្រកចូល​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩ រថយន្ដ​បែរ​ជា​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ចំ​ពី​ខាងក្រោយ បណ្ដាលឲ្យ​ដួល​កិន​ចំ​ក្បាល​បែកធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​បុរស​ជា​ឪពុក ជាមួយ​កូនស្រី និង​ក្មួយ​២​នាក់​ទៀត បាន​បោក និង​ទ្រូងផ្លូវ​ស្លាប់​ផងដែរ នៅ​និង​កន្លែង​តែម្ដង​។ តែ​រថយន្ដ​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន បាន​ត្រឹម​ប្រហែលជា​១០០​ម៉ែត្រ​ប៉ុណ្ណោះ ត្រូវ​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​មូលដ្ឋាន ដេញតាម​ចាប់បាន​ទាំង​អ្នកបើក និង​រថយន្ដ បន្ទាប់ពី​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​។​

​ក្រោយ​កើតហេតុ​ការ​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការត្រួតពិនិត្យ​វាស់វែង​ភ្លាមៗ យក​ទាំង​ម៉ូតូ និង​រថយន្ដ​ទៅ​រក្សាទុក និង​ប្រគល់​សព​ជូន​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ស្រុកកំណើត​។​រថយន្ត​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា តាម​ផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×