Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ទៅ​លើ​ក្រុមហ៊ុន ឬ​អ្នក​ផ្ដល់​កម្ចី​ខុសច្បាប់ ចំនួន​៥ ដែល​កំពុង​ប្រតិបត្តិការ​ផ្ដល់​កម្ចី ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ផលវិបាក​នៃ​ការប្រើប្រាស់​កម្ចី​ខុសច្បាប់​ហើយ​បាន​ស្នើ​ឲ្យ​សាធារណជន ប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ចំនួន​៥ ដែល​កំពុង​ប្រតិបត្តិការ​ផ្ដល់​កម្ចី​ក្នុងប្រទេស​កម្ពុជា ដោយ​មិនមាន​ច្បាប់​អនុញ្ញាត ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ ធនាគារជាតិ នៃ​កម្ពុជា បាន​និង​កំពុង​សហកា​រ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ទៅ​លើ​ក្រុមហ៊ុន ឬ​អ្នក​ផ្ដល់​កម្ចី​ខុសច្បាប់​គ្រប់​រូបភាព​ទាំងអស់​។​

​ធនាគារជាតិ​នៃ​កម្ពុជា បានកត់សម្គាល់​ឃើញ​ថា ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ យ៉ាង​សកម្ម​តាម​រយៈ បណ្ដាញ​សង្គម ការចែក​នាមប័ណ្ណ និង​ផ្ញើ​សារ​តាម​ទូរស័ព្ទ ជាដើម​។​
​ក្រុមហ៊ុន​ទាំងនោះ​រួមមាន​៖ ក្រុមហ៊ុន​ឥណទាន សុចរិត​ភ្នំពេញ​, ក្រុមហ៊ុន​ឥណទាន​អន្ដរជាតិ​, ក្រុមហ៊ុន​ឥណទាន​កម្ពុជា និង​ក្រុមហ៊ុន​ឥណទាន​ភ្នំពេញ​ជាដើម​។​

​ធនាគារជាតិ បាន​បង្ហាញ​ពី​ផលវិបាក​ធំៗ ដែល​បណ្តាល​មកពី​ការប្រើប្រាស់​កម្ចី​ខុស​ច្បាប់​ដូចជា​៖ ១៖ អតិថិជន​អាច​ប្រឈម នឹង​បំណុល​វ័ណ្ឌ​ក ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវា​ផ្សេងៗ​ខ្ពស់​ខ្លាំង ជាង​គ្រឹះស្ថាន​ស្របច្បាប់ និង​ការ​គណនា​ការប្រាក់​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​។ ២៖ អតិថិជន​អាច​ប្រឈមមុខ នឹង​ការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬ​រូបភាព​ផ្សេងៗ ដើម្បី​បង្ខំ​ឲ្យ​សង​ប្រាក​ដើម ការប្រាក់ និង​ប្រាក់​ពិន័យ ដែល​មិន​សម​ហេតុផល ទៅ​ក្រុមហ៊ុន​វិញ​។ ៣៖ ទ្រព្យ​ធានា​របស់​អតិថិជន អាច​ត្រូវបាន​ក្រុមហ៊ុន ឬ​អ្នក​ផ្ដល់​កម្ចី​ខុសច្បាប់ រឹបអូស​ដោយ​ពុំ​ឆ្លង​កា​រត់ការ សម្រេច​ពី​តុលាការ​ជាដើម​។​

​ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ទៀត​ថា សូម​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន និង​ស្នើសុំ​សាធារណជន បង្កើន​ការប្រុងប្រយ័ត្ន និង​ចៀសវាង​ការប្រើប្រាស់​សេវាកម្ម​កម្ចី​ខុសច្បាប់ ពី​ក្រុមហ៊ុន ឬ​អ្នក​ផ្ដល់​កម្ចី ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនោះ​៕ ​ដោយ​៖​កូឡាប​

spot_img
×