Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស ឃុំខ្លួន​ជនសង្ស័យ​៥​នាក់ ដាក់ពន្ធនាគារ​

spot_img

​ភ្នំពេញ​៖ ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់ ដែល​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស ត្រូវបាន​លោក កោ វណ្ឌី អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ ការជួញដូរ​មនុស្ស​ដោ​យ​ឆ្លងដែន និង​បទ​អន្តរការី​ជាមួយ​ស្ត្រី​ពពោះ ត្រង់​មាត្រា​១៦ ច្បាប់ ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​មាត្រា​៣៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​គួររំលឹកថា ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​វីឡា​លេខ ២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ ៩A ផ្លូវ​៣៤៨ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន និង​បទ​ធ្វើ​អន្តរការី​នៃ​អំពើ​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​៥​នាក់ និង​រំដោះ​បាន​នារី​រងគ្រោះ​ចំនួន​៣៣​នាក់​។ ក្នុង​ប្រតិបត្តិការ​នេះ ផ្ទះ​ទី​១៖​ផ្ទះ​លេខ​២A ផ្លូវ​៣៤៨ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២៥​នាក់ ប្រុស​២​នាក់ ដែល​បុរស​ម្នាក់ ឈ្មោះ LlU QlANG អាយុ​៤៩​ឆ្នាំ និង​រថយន្ត​១​គ្រឿង​ម៉ាក់​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ​2A-6883 ម៉ូតូ​ហុងដា Today ពណ៌​ខ្មៅ មួយគ្រឿង និង​ផ្ទះ​ទី​២៖ ផ្ទះ​លេខ​៩A ផ្លូវ​៣៤៨ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១៨​នាក់ រួម​ទាំង​ក្មេង​២​នាក់ និង​រថយន្ត​មួយ​គ្រឿង ម៉ាក Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-8863 និង​ដកហូត​ឯកសារ​មួយចំនួន លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×