Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដើរ​ឆបោក​ប្រាក់​ពី​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ​លក់​ប្រេង​ឥន្ទនៈ នៅ​ខណ្ឌ​ដង្កោ​

spot_img

​(​ភ្នំពេញ​)៖ បន្ទាប់​ពី​មាន​ការប្រកាស​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ក្រសួង​ពាណិជ្ជកម្ម ពាក់ព័ន្ធ​ករណី​ជនខិលខូច ដើរ​ឆបោក​ទារប្រាក់​ពី​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ​ប្រេង​ឥន្ទនៈ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ មន្ត្រី​កាំកុងត្រូល បាន​សហការ​ជាមួយ​ម្ចាស់​ដេប៉ូ​ប្រេង​តេលា ឡូ​ង ស៊ី​ដេត បាន​ឃាត់​បុរស​ជា​អ្នកដើរ​ឆបោក​នោះ​ហើយ​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវ​លេខ​២៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន​នេះ មាន​ការជួយជ្រោមជ្រែង ពី​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។​

​ជនសង្ស័យ​មាន​ឈ្មោះ ច​ន ញ៉ា ជិះ​រថយន្ត​ម៉ាក High Lander មាន​ស្លាក​លេខ​ភ្នំពេញ 2AO-2163​។ ជនសង្ស័យ​រូបនេះ បាន​អះអាង​ថា ជា​អ្នកបើក​រថយន្ត​ឈ្នួល ហើយ​រូបគេ​ទទួលបញ្ជា​ពី​សមត្ថកិច្ច មក​ឲ្យ​ទារប្រាក់​ពី​ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទនៈ​ខាងលើនេះ​។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សួរនាំ​ព័ត៌មាន និង​បញ្ជូន​ឲ្យ​ទីបញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×