Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នើ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​ខេត្ត​ព្រៃវែង ពង្រឹង​កិច្ចសហការ​បម្រើប្រជាជន ឆ្លើយតប​នឹង​អភិបាលកិច្ច​ល្អ​

spot_img

​ក្រុង​ព្រៃវែង​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ បាន​ស្នើ​ទៅ​កាន់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំ​ខេត្ត​ព្រៃវែង បង្កើន​ការផ្តល់សេវា​សាធារណៈឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រម​ទាំង​កម្មវិធី​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

“​សូម​មន្ត្រី​ទាំងអស់ បន្ត​កិច្ចសហការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ និង​ហាង​លក់ទំនិញ​នានា និង​ចាត់​វិធានការ​ដក​ហូត​រាល់​ទំនិញ​ដែល​ខូចគុណភាព ឬ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ ធ្វើការ​ដុត​កំទេច​ចោល ដើម្បី​ការពារ​សុខមាលភាព​ប្រជាជន​។ លើសពីនេះ ត្រូវខិតខំ​ផ្តល់​សេវា​សារ​ធាណៈ​ឲ្យបាន​ល្អ ជូន​វិស័យ​ឯកជន ដើម្បី​ធ្វើឲ្យ​វិស័យ​ពាណិជ្ជកម្ម​ខេត្ត​ព្រៃវែង កាន់តែ​មាន​ភាព​រីកចម្រើន​”​។​

​សំណើ​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នា​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី​ភាព​ជា​មួយ លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី​របស់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រៃវែង ដែល​រៀបចំឡើង​នៅ​សាលប្រជុំ​សាខា​កាកបាទក្រហម​ខេត្ត​ព្រៃវែង ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរខេត្ត និង​តំណាង​វិស័យ​ឯកជន ប្រមាណ​ជាង ២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ដែល​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការដឹកនាំ និង​បំពេញ​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ធ្វើ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រៃវែង ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់​។​

​ទន្ទឹម​គ្នា​នោះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី អំពី​សមិទ្ធផល​ការងារ​សង្ខេប​របស់​ក្រសួង​ពាណិជ្ជកម្ម ជាពិសេស​ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត ដើម្បី​បម្រើ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ការពារ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ និង​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​។​

​បន្ថែម​លើ​នេះ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត​ព្រៃវែង ដែល​កន្លងមក​បាន​ផ្ដល់​នូវ​កិច្ច​សហការ​ល្អ និង​តែង​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដូចជា​៖ ចូលរួម​តាមដាន​ស្ថានភាព​ថ្លៃទំនិញ និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​បទ​បញ្ញត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​សហការ​រៀបចំ​ព្រឹត្ដិការណ៍​ពាណិជ្ជ​កម្ម​ផ្សេងៗ ជាដើម​៕ ​ដោយ​៖​កូឡាប​

spot_img
×