Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគម​អឺរ៉ុប​មាន​ជាង​៦​ពាន់​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​បើក​ពិព័រណ៍​ពាណិជ្ជកម្ម “EU Trade Fair 2018” មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគម​អឺរ៉ុប​មាន​ជាង​៦​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​៤​ពាន់​លាន​ដុល្លារ ចំណែក​សហគម​អឺរ៉ុប នាំ​ចូល​មក​កម្ពុជា​ជិត​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ សហគម​អឺរ៉ុប ជា​ប្រទេស​ទី​១​ដែល​ទទួល​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​។​

​លោក​លោក តឹក​រ៉េត កំរង រដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម “EU Trade Fair 2018” ដែល​រៀបចំឡើង​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​កោះ​ពេជ្រ រា​ធានី​ភ្នំពេញ​។ លោកស្រី បាន​ថ្លែងថា ពិព័រណ៍​នេះ មាន​គោលបំណង​ដើម្បី​៖ ១) ផ្សព្វផ្សាយ​អំពី​ផលិតផល ដែល​បាន​នាំចូល​ពី​ប្រទេស​នៅក្នុង​តំបន់ Europe
២) ស្វែងរក​ទីផ្សារ​នាំចូល​ទំនិញ​មក​កម្ពុជា និង​ពង្រឹង​ភាពជា​ដៃគូរ​វិនិយោគ​រវាង​កម្ពុជា និង​សហគម​អឺរ៉ុប ៣) ពង្រឹង​កិច្ច សហប្រតិបត្តិការ​ល្អ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត​រវាង​កម្ពុជា​-​សហគម​អឺរ៉ុប​។​ល​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី​រដ្ឋលេខាធិការ បាន​អញ្ជើញ​ទស្សនា​ស្ដង់​ទំនិញ​របស់​ក្រុមហ៊ុន ពាណិជ្ជករ និង​អាជីវករ​របស់​សហគម​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​សរុប​ចំនួន ៤៩ និង​មាន​ស្ដង់​ប្រហែល ៥០​ស្តង់​។ ក្នុងនោះ​មាន​ផលិតផល​ជាច្រើន​ប្រភេទ​ដូចជា​៖ រថយន្ត គ្រឿង​សង្ហារឹម គ្រឿង​អេ​ឡិ​ច​ត្រនិច កាបូប និង​សម្ភារ​:​មួយចំនួនទៀត​។​ល​។​

​លោកស្រី បាន​ថ្លែងឲ្យដឹងថា សហគម​អឺរ៉ុប​ជា​ប្រទេស​ទី​១ ដែល​ទទួល​ទិញ​ទំនិញ ពី​កម្ពុជា​ច្រើន​ជាង​គេ ជាពិសេស​ផ្នែក​សម្លៀក បំពាក់​, កង់ និង​ស្បែកជើង​ជាដើម ដែល​នេះ​ជា​ការពង្រឹង​ទំនាក់ទំនងរ​វា​កម្ពុជា​-​អឺរ៉ុប ឲ្យ​កាន់​រឹងមាំ​បន្ថែម​ទៀត​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​បន្ថែមថា ការតាំងពិព័រណ៍ របស់​ស​មាគ​អឺរ៉ុប​នៅថ្ងៃនេះ ជា​ឱកាស​ល្អ​សម្រាប់​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​អឺរ៉ុប ក្នុង​ការពង្រឹង​ប្រតិបត្តិការ សេដ្ឋកិច្ច​ជា​មួយ​បណ្ដា ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។ អ្វី​ដែល​សំខាន់​ទៀត​នោះ ការ វិនិយោគ​នេះ​មិន​ត្រឹមតែ ផ្ដល់​អត្ថប្រយោជន៍ ចំពោះ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ផ្ដល់​ដល់​បណ្ដាល ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​ផងដែរ​។​

​លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប នៅ​កម្ពុជា​ថ្លែងថា ពិព័រណ៍​អឺរ៉ុប (EuroFair) គឺជា​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី​១​នេះ នឹង​ដាក់​តាំង​ផលិតផល​ល្បីៗ និង​សេវាកម្ម​ល្អៗ​មក​ពី​អឺរ៉ុប ជូន​អ្នក​ប្រើប្រាស់ និង​សហគ្រិន​ខ្មែរ​ឱ្យ​បាន​ស្គាល់ ហើយ​នេះ​ជា​ការជួយ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អឺរ៉ុប​៕ ​ដោយ​៖​កូឡាប​

 

spot_img
×