Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត បុក​គោយន្ត ស្លាប់​ម្នាក់​

spot_img

​កណ្តាល​៖ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ លើ​ផ្លូវជាតិ​លេខ​២១​ស្ថិតនៅក្នុង​ភូមិ ព្រែក​តា​កេរ ឃុំ​កោះ​ធំ​.​ខ​. ស្រុក​កោះធំ ខេត្ត​កណ្ដាល មាន​កើត​ករណី​គ្រោះថ្នាក់​ចរាចណ៍​ផ្លូវគោ​កមួយ រវាង​រថយន្ត បុក គោយន្ត​កន្ត្រៃ​បណ្ដាល​ធ្វើឲ្យ ស្លាប់​បុរស​ម្នាក់ នៅ​កន្លែងកើតហេតុ ខូច​​ខាត គោយន្ត​កន្ត្រៃ ស្រាល ១​គ្រឿង ខូច​រថយន្ត ស្រាល ១​គ្រឿង​។​

​នគរបាល​ស្រុកោះ​ធំ បានឲ្យដឹងថា ជនរងគ្រោះ​បើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ សៅ យ៉ុង ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ​កសិករ​មា​ន​ទីលំនៅៗ​ភូមិ​ស្លឹក​បន្ទំ​ខាងត្បូង ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បើកបរ​គោយន្ត​កន្ត្រៃ ម៉ាក​Kubota​ពណ៍ ក្រហម អត់​ស្លាក​លេខ បើកបរ​មាន​ទិសដៅ ពី​ជើង​ទៅ​ត្បូង ( តាខ្មៅ​.​ជ្រៃ​ធំ​)​ស្លាប់​នៅ​កន្លែងកើតហេតុ ត្រូវ​រថយន្ត ម៉ាក ហិន​ដាយ ពណ៌ ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5662 បើកបរ​មាន​ទិសដៅ​ស្របគ្នា បុក​រុញ​គោយន្ត​កន្ត្រៃ​ពីក្រោយ ហើយ​ធ្លាក់​អ្នកបើកបរ ត្រូវ​រថយន្ត​កិន បែកក្បាល​ស្លាប់​ភ្លាមៗ អ្នកបើកបរ រថយន្ត ឈ្មោះ សុក នី ភេទ​ប្រុស អាយុ ២៧ ឆ្មាំ មុខរបរ បើកបរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ( ឃាត់ខ្លួន )​។​

​ករណីនេះ បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត បើ​កមាន​ល្បឿន លឿន ខ្វះ​ការប្រុងប្រយ័ត្ន បាន​ទៅបុក​រុញ គោយន្ត​កន្ត្រៃ​ពីក្រោយ ពេញទំហឹង ។ ចំពោះ​ករណី​នេះ កម្លាំង​ជំនាញ​និង កម្កាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ ធ្វើការ​វាសវែង រួច​យក​មធ្យោបាយ​ដែល​ពាក់​ពន្ធ័ មក​រក្សាទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ចំណែក​សាកសព យើង​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​ ដោយ ​៖​ កូឡាប​

spot_img
×