Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកនាយ​ឧត្តមសេនីយ៍ គន់ គីម , ប៉ុល សារឿ​ន និង​នាយ​ឧត្តមសេនីយ៍ មាស សុភា ផ្ទេរ​តំណែង​ស្តីទី​ឱ្យនាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នេះ តំណែង​ស្តីទី​សំខាន់ៗ​ចំនួន​៣ គឺ​តំណែង​របស់​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម , ប៉ុល សារឿ​ន និង​នាយ​ឧត្តមសេនីយ៍ មាស សុភា ត្រូវ​ផ្ទេរ​ជូន​ដល់ នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នៅ​ក្រសួង​ការពារជាតិ ក្រោយ​អធិបតី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ​តំណែង​ស្តីទី​សំខាន់ៗ​នេះ​គឺ​មាន អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវបាន​ប្រគល់ជូន នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​ខ​.​ភ​.​ម និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​តំណែង​២​ទៀត​គឺ នាយសេនាធិការ​ចម្រុះ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​ស្តីទី នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ត្រូវបាន​ប្រគល់ជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​។ ការផ្ទេរ​តំណែង​ស្តីទី​នេះ ធ្វើ​ឡើង​ដោយសារតែ​មេទ័ព​សំខាន់ៗ​ទាំង​៣​រូប ដែល​កាន់​តំណែង​ទាំងនេះ បាន​ព្យួរ​តួនាទី ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ព្រះសីហនុ​។ នាយ​ឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ឧត្តរមានជ័យ​។ នាយ​ឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ព្រះវិហារ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត បាន​ថ្លែងថា ការព្យួរ​តួនាទី​បណ្តោះអាសន្ន សម្រាប់​មេទ័ព​ទាំង​៣ នៅក្នុង​ក្របខណ្ឌ​ក្រសួង​ការពារ​ជាតិ​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​តាម​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ប្រកាស​៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​តម្រូវ​ឱ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាលជាតិ កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា ដែល​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវ​ដាក់​ពាក្យ​សុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូតដល់ ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ជា​ស្ថាពរ​យ៉ាងតិច​៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​ពិធី​ផ្ទេរ​តំណែង​ស្តីទី​ខាងលើ នៅថ្ងៃនេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះ​បឋមសិលា​បុកគ្រឹះ​សាង​ស ង់​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី នៅក្នុង​បរិវេណ​ក្រសួង​ការពារជាតិ​ផងដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×