Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងហោះហើរ ៤៨ ត្រូវលុបចោល ដោយសារភ្នំភ្លើង Mount Agung នៅកោះបាលីផ្ទះឡើងជាថ្មី

spot_img

​យោងតាម​កាសែត The Star បានឱ្យដឹងថា អាកាសយានដ្ឋាន​អន្តរជាតិ I Gusti Ngurah Rai ត្រូវបាន​បិទទ្វារ​នៅ​ថ្ងៃ​សុក្រ​ទី​២៩ ខែមិថុនា ហើយនឹង​បន្ត​បិទ​រហូតដល់​ម៉ោង ៧ យប់ (​ម៉ោង​ក្នុង​តំបន់​) ។ ភ្នំភ្លើង Mount Agung បាន​ស្ងប់​ពី​សកម្មភាព​ចុងក្រោយ​របស់​វា​នៅ​ចុងឆ្នាំ ២០១៧ ប៉ុន្តែ វា​ហាក់ដូចជា​បាន «​ក្រោក​» ឡើង​ម្តងទៀត ។ ជាក់ស្តែង ភ្នំភ្លើង​នេះ​បាន​ផ្ទុះ និង​បញ្ជូន​ក​ម្អែ​រ​ផេះ​ចូលទៅក្នុង​លំហ​អាកាស​កម្ពស់ ២,៥០០០ និង​អណ្តាតភ្លើង​ត្រូវ​បានឃើញ​នៅក្នុង​រណ្តៅ​របស់​វា ។​

​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ព្រមាន​យន្តហោះ​នេះ ត្រូវបាន​បិទទ្វារ ដោយសារ​ភ្នំភ្លើង Mount Agung ហើយ​ពេលនេះ ជើងហោះហើរ​ចំនួន ៤៨ ត្រូវបាន​លុបចោល ដោយ​ធ្វើ​ឲ្យ​ខកខាន​ដល់​អ្នកដំណើរ ៨,៣៣៤ នាក់ ក្នុងនោះ​រួមមាន​ជើងហោះហើរ​អន្តរជាតិ ៣៨ និង​ក្នុងស្រុក ១០ ផងដែរ ។ ទោះយ៉ាងណា កម្រិត​ព្រមាន​សំរាប់​ភ្នំភ្លើង​នេះ​ពុំ​ត្រូវបាន​លើកឡើង​ទេ ហើយ​អាជ្ញាធរ​នៅតែ​តាមដាន​ភ្នំភ្លើង Moun Agung ដែល​ស្ថិតនៅ​ភាគ​ឦ​សាន្ត​នៃ​កោះ​បាលី ។​

​ក្នុងចំណោម​នោះ ក្រុម​អាកាសចរណ៍​ដែល​រង​ផលប៉ះពាល់​នេះ​រួមមាន​៖ AirAsia, Jet Star, Qantas និង Virgin ហើយ​អ្នកដំណើរ​ដែល​ខកខាន​ការធ្វើដំណើរ​នៅ​ទីនោះ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​កែប្រែ​ព័ត៌មាន​ទាក់ទង​របស់​ពួកគេ ដើម្បី​ធានាថា​ពួកគេ​ត្រូវបាន​ជូនដំណឹង​នូវ​ព័ត៌មាន​កែប្រែ​ជើងហោះហើរ​របស់​ពួកគេ ។ ពួកគេ​ក៏​អាចទាក់ទង​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ពួកគេ ដើម្បី​កំណត់​ពេលវេលា​ជើងហោះហើរ​ឡើងវិញ ឬ ស្នើសុំ​ការសង​ប្រាក់​វិញ ដែល​អាស្រ័យ​លើ​ជម្រើស​ដែល​ត្រូវ​បានផ្តល់​ឲ្យ ។​

​ការផ្លាស់ប្តូរ​នេះ​ដើម្បី​បិទ​ព្រលានយន្តហោះ គឺជា​តម្រូវ​ការចាំបាច់ ព្រោះ​អាជ្ញាធរ​មិន​ចង់​ឲ្យ​យន្តហោះ​ណាមួយ​ហោះ​ឡើង​កាត់​តា​មក​ម្អែ​រ​ផេះ​របស់​ភ្នំភ្លើង ដែល​អាច​ត្រូវ​បង្ក​គ្រោះថ្នាក់ ។

​ក​ម្អែ​រ​ផេះ​របស់​ភ្នំភ្លើង​នេះ អាចធ្វើ​ឲ្យ​ខូច​ម៉ាស៊ីន​យន្តហោះ​, ស្ទះ​ប្រេង និង​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់ និង​សូម្បី​ឥទ្ធិពល​ដល់​ការមើលឃើញ​ផងដែរ ។ សូមបញ្ជាក់ថា Mount Agung ត្រូវបាន​ប្រទះឃើញ​ផ្ទុះឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២៨ មិថុនា​) ហើយ​គេ​បាន​ព្យាករណ៍​ថា ក​ម្អែ​រ​ផេះភ្នំភ្លើង​នេះ​នឹង​ចូលដល់​ក្នុង​ព្រលានយន្តហោះ​ទៀតផង នៅ​ថ្ងៃ​សុក្រ ៕ ឧ​ត្ត​ម​

spot_img
×