ស្វាយរៀង ៖ លោក គឹម ងួន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំដូន ស ស្រុក ស្វាយ ជ្រំ ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៨នេះ បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសន្តិភាព.ប្រឆាំងដាច់នូវការញុះញង់ណាមួយបង្កអោយមានសង្គ្រាមហើយក៍មិនត្រូវជឿការឃោសនាដេកផ្ទះឈ្នះឯងនោះដែរ ។ ការមានប្រសាសនដូច្នេះដូច្នេះ ខណៈដែលលោកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធសំណេះសំណាលជាមួយសមាជិិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាយុវជនក្នុងឃុំដូន ស ប្រមាណជិត៥០០នាក់ ។ លោក គឹម ងួន បានមានប្រសាសន៍អំពាវនាវអោយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាយុវជននិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពនិងប្រឆាំងដាច់នូវការញុះញង់ណាមួយបង្កអោយមានសង្គ្រាម។
លោក គឹម ងួន ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទីណាមានទុក្ខលំបាកទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយបានទាន់ពេលវេលា។
លោកបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាមបានធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាករាល់់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះឲ្យស្ថិតស្ថេរយូអង្វែង និងការពាដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
លោក គឹម ងួន បានធ្វើការផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុតទាំងអស់ ត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈឲ្យបានរហ័សនៅក្នុងមូលដ្ឋាន បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូធារ ។ មិនតែប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះគិតពិចារណាអោយបានត្រឹមត្រូវថាតើអ្នកណាដែលបានរួមសុខរួមទុកជាមួយប្រជាពលរដ្ឋនិងដឹកនាំប្រទេសតាំងពីបាតដៃទទេរអោយមានការីកចម្រើនគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដូច្នេះសូមទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ បន្តគាំទ្រសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីដើម្បីការងារអភិវឌ្ឍអោយរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រជាបន្តបន្ទាប់ទៀត ៕ វ៉ៃកូ