Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​! ក្មេងប្រុស​អាយុ​ទើបតែ​១១​ឆ្នាំ​ទេ តែ​កុំ​មើល​កម្ពស់​រហូតដល់ ២ ម៉ែត្រ​

spot_img

​ក្មេងប្រុស​រៀន​ថ្នាក់​ទី​៦​ម្នាក់ បាននិងកំពុង​ក្លាយជា​ព័ត៌មាន​ធំ នៅលើ​ទំព័រ​កាសែត​ជាច្រើន​នៅក្នុង​ប្រទេស​ចិន ដោយសារ​កម្ពស់​ដ៏​មហិមា​របស់គេ​រហូតដល់ ២ ម៉ែត្រ ទៅលើ​មិត្តភក្តិ​រួម​ថ្នាក់ ។​

Xiaoyu កើត​ក្នុង​ឪពុកម្តាយ​សុទ្ធតែ​ខ្ពស់ ដោយ​ឪពុក​របស់គាត់​មាន​កម្ពស់ ១.៨ ម៉ែត្រ ខណៈ​ម្តាយ និង​ជីតា​របស់គាត់​មាន​កម្ពស់ ១.៩ ម៉ែត្រ ។​

​ប៉ុន្តែ ក្មេងប្រុស​សិស្សសាលា​បឋម​អាយុ ១១ ឆ្នាំ នេះ ក៏បាន​ជើង​រាប​ស្នើ ដែលជា​លក្ខខណ្ឌ​មួយ​ត្រូវបាន​ចាត់ទុកថា​ខ្វះ​ផ្នែក​ខូង​នៃ​បាតជើង ។ ករណីនេះ​ធ្វើ​ឲ្យ​ការដើរ និង​ចលនា​ដទៃទៀត ដែល​ពាក់​ព័​ន្ទ​នឹង​ជើង​មិន​ស្រួល ឬ ឈឺចាប់ ។​

​ចំពោះ​ហេតុផល​នេះ Xiaoyu ត្រូវ​ច្រានចោល​គ្រូបង្វឹក​បាល់បោះ​ក្នុង​តំបន់​ជាច្រើន ដែល​បាន​អញ្ជើញ​រូបគេ​ឲ្យ​លេង​កីឡា ។

​តាម​ការប្រៀបធៀប នោះ​ក្មេង​អាយុ ១១ ឆ្នាំ ជា​មធ្យម​មាន​កម្ពស់ ១.៤៥៣ ម៉ែត្រ ប៉ុណ្ណោះ​, នេះ​យោងតាម​ស្ថិតិ​ជាតិ ។​

Xioau ត្រូវតែ​ធ្វើការ​វះកាត់​ចំនួន ៤ លើក ដើម្បី​កែតម្រូវ​បាតជើង​រាបស្មើ​របស់គេ ។ ហើយ​ក្មេងប្រុស​នេះ ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​ក្លាយជា​ក្មេង​ជំទង់​ដ៏​ខ្ពស់បំផុត នៅក្នុង​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ។​

China Daily បាន​ដកស្រង់​សម្តី Xiaoyu ដោយ​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា​កម្ពស់​របស់ខ្ញុំ​នឹងមិន​កើនឡើង​ខ្លាំង​ជាង​ហ្នឹង​ទៀត​ទេ ។ ខ្ញុំ​ចង់បាន​កម្ពស់​ត្រឹម​គ្រប់គ្រាន់​ចូលក្នុង​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​ប៉ុណ្ណោះ ប៉ុន្តែ មិន​ចូលចិត្ត​ការរំខាន​រៀងរាល់ថ្ងៃ ដោយសារតែ​កម្ពស់​រប​ស់​ខ្ញុំ​ទេ​» ។​

​កំណត់ត្រា​ហ្គី​ណេ​ស​បច្ចុប្បន្ន កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្មេងប្រុស​ឈ្មោះ Brandon Marshall អាយុ ១៦ ឆ្នាំ ដែលមាន​កម្ពស់​រហូត​ដល់ ២.២៥ ម៉ែត្រ និង​កំពុង​រស់នៅ​ក្នុងប្រទេស​អង់គ្លេស ៕ ឧ​ត្ត​ម​

spot_img
×