Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​មុជទឹក​ម្នាក់​រកឃើញ iPhone X នៅ​បាតទន្លេ ហើយ​ពេល​យក​យក​វា​សម្ងួត​រួច រឿង​នឹកស្មាន​មិន​ដល់​បាន​កើតឡើង (​មាន​វីដេអូ​)

spot_img

​​អ្នក​មុជទឹក​ម្នាក់​បាន​ប្រទះឃើញ iPhone X នៅ​បាតទន្លេ Arizona សហរដ្ឋ​អា​មេ​រិច បន្ទាប់មក​​គាត់​ក៏​យក​វា​ទៅ​សម្ងួត ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​គាត់​ភ្ញាក់ផ្អើល និង​នឹក​ស្មាន​មិន​ដល់​នោះ​គឺថា iPhone X ដែល​ស្ថិតនៅ​បាតទន្លេ​អស់​ជិត​កន្លះ​ខែ នៅ​ដំណើរការ​ធម្មតា​។​

​ជារឿយៗ អ្នក​មុជទឹក​ម្នាក់​ម្នាក់​ឈ្មោះ Dallas មុជទឹក​ទៅ បាត​ទន្លេ ដើម្បី​ស្វែងរក​វត្ថុ​មានតម្លៃ​។ គាត់​តែងតែរ​ក​បាន​របស់​មា​ន​តម្លៃ​មួយ​ចំនួន​ដូចជា វ៉ែនតា និង​គ្រឿង​​អលង្ការ ចិញ្ជៀន​ជាដើម​។ ប៉ុន្តែ​ថ្ងៃមួយ គាត់​បាន​ឃើញ iPhone X នៅ​បាតទន្លេ ហើយ​វា​ធ្វើឲ្យ​
​គាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​បុរស​ដែល​ជា​តារា Youtube ដែលមាន Channel ឈ្មោះថា Man + River បាន​យក iPhone X នោះ​ទៅ​សម្ងួត​ក្នុង​គ្រាប់​ស៊ីលីកូន​អស់​រយៈពេល ៣​ថ្ងៃ​។​

​គាត់​មិន​មាន​សង្ឃឹម​ច្រើន​សោះ​ថា វា​នឹង​ដំណើរការ​វិញ ប៉ុន្តែ iPhone X នោះ​មាន​ចេញ​ភ្លើង​នៅ​ពេល​គាត់​ដោត​សាក​ថ្ម​។ គាត់​ក៏​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​ផងដែរ នៅពេល​​ឃើញ​វា​ដំណើរការ​ល្អ​ធម្មតា​។​

​ការ​រើស​បាន iPhone X គឺជា​រឿង​សំណាង​ណាស់ ប៉ុន្តែ​បុរស​ម្នាក់​នេះ​មិន​មាន​ចិត្ត​លោភលន់​ទេ ដោយ​គាត់​បាន​ស្វែងរក​ម្ចាស់​របស់​វា​វិញ ដោយ​គាត់​បាន​យក​ស៊ីម​កាត​របស់គាត់​ដាក់​ក្នុង iPhone X នោះ រួច​ស្វែងរក​ម្ចាស់ និង​បាន​ដឹងថា ម្ចាស់​របស់​វា​ឈ្មោះ Alyssa King​។ លោក Dallas បាន​ផ្ញើ​សារ​ឲ្យ​អ្នក​ម្ចាស់​ទូរស័ព្ទ ដោយ​ប្រាប់ថា គាត់​រើស​បាន iPhone X របស់​នាង​។​

​ថ្ងៃ​បន្ទាប់​ម្ចាស់​ទូរស័ព្ទ​បាន​តេ​មក​គាត់​។ ម្ចាស់​ទូរស័ព្ទ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​នាង​បាន​ប្រាប់ថា នាង​បាន​បាត់​ទូរស័ព្ទ​នោះ​អស់​រយៈពេល ២​សប្តាហ៍​មក​ហើយ តែ​វា​នៅតែ​​ដំណើរការ​វិញ​ធម្មតា​៕ សុភ័ក្ត្រ

spot_img
×