Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ​វែង​ទំនើប​៤១​ដើម ត្រូវ​បំពាក់​ជូន​កម្លាំង​នគរបាល​អន្តរាគមន៍ រាជធានី​ភ្នំពេញ ដើម្បី ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ដល់​ពលរដ្ឋ​

spot_img

​ភ្នំពេញ​ ៖ ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ទូទៅ ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ អាវុធ​វែង​ចំនួន​៤១​ដើម ត្រូវបាន​បំពាក់​ជូន​កម្លាំង​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។​

​អាវុធ​វែង​ថ្មីៗ ទាំង​៤១​ដើម​នេះ ត្រូវបាន​បំពាក់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួង​ការពារជាតិ ដោយ​មាន​ចូលរួម​ពី​នាយ​ឧត្តម សេនី​យ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ថ្លែងថា ការបំពាក់​អាវុធ​វែង​ចំនួន​៤១​ដើម ជូន​កងកម្លាំង នគរបាល​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​កងកម្លាំង​ទាំង​នោះ បង្កើត​កិច្ច​ការពារ​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​ទូទៅ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា ដំណើរការ​បោះឆ្នោត​ផងដែរ​។ វា​ជា​រឿង​ធម្មតា មិនមាន​អ្វី​ចំឡែក​នោះ​ទេ ហើយ​បើ​កងកម្លាំង​មិន​មាន​អាវុធ​កាន់ តើ​ឲ្យទៅ​ធ្វើ​ជា​កងកម្លាំង នៃ​ស្ថាប័ន​យ៉ាងដូចម្តេច​ទៅ​។ ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏​បាន​បញ្ជា​ទៅ​កងកម្លាំង​នគរបាល​ទាំងអស់ ទាំង​ជំនាញ​ការិយាល័យ និង​នគរបាល​ទាំង​១២​ខណ្ឌ ត្រៀម​ជា​និច្ច​ចំពោះ​កិច្ចសហការ​គ្នា​លើ​ការថែរក្សា សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​តាម​មូលដ្ឋាន​ឲ្យ​ជាប់​ជាប្រចាំ ជូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ត្រូវ​ជួយ​អន្តរាគមន៍​ភ្លាមៗ នៅពេល​មាន​បាតុភាព​ណាមួយ​កើតឡើង ដោយ​ការរៀបចំ​របស់​ក្រុម​អគតិ​ខ្លះ និង​បាតុភាព​កើតឡើង​ដោយ​យថាហេតុ​នោះ​។ នាយ​ឧត្តមសេនីយ៍​ស្នងការ បាន​ថ្លែងអំណរគុណ​ដល់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែល​បាន​គិតគូ​មក​លើ​កងកម្លាំង​នគរបាល ហើយ​នាយ​ឧត្តមសេនីយ៍​បាន​សន្យា​ថា កងកម្លាំង​ទាំងអស់​នឹង​ប្រើប្រាស់​អាវុធ​ទាំង​នេះ ស្រប​ទៅតាម​ច្បាប់ និង​មិនឲ្យ​មាន​ការប៉ះពាល់​ដល់​ពលរ​ដ្ឋ​នោះ​ឡើយ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×