Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រី​ស្អាត ៣​នាក់ ដែល “​រួម​រ័ក្ស​” នៅ​ទី​សាធារណៈ ៖ ខ្លះ​ភ្លឺស្វាង ខ្លះ​ទៀត​បាត់​ស្រមោល​ឈឹង​

spot_img

​ថៃ​យី​ម៉ាញ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា “​សុដន់​ស្អាត​បំផុត​” នៅលើ​ទឹកដី​តៃវ៉ាន់ ប៉ុន្តែ​នាង​មាន​រឿងអាស្រូវ​ជាច្រើន ។​

​ឆ្នាំ ២០១៤ នាង​ធ្លាប់​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ព្រោះតែ​គេ​ថត​បាន​រូបភាព​ដែល​នាង​កំពុង​រួម​រ័ក្ស​នៅ​សួន​ឧទ្យាន ។ ពិសេស​ទៀត បុរស​ដែល​ជា​តួអង្គ​ដែរនោះ គឺ​បាន​មាន​ប្រពន្ធ​រួចហើយ ។​

​ក្រោយមក​នាង​បាន​បកស្រាយ​ថា ព្រោះតែ​ស្រវឹង​ជ្រុល​ពេក ទើប​ពុំ​បាន​ដឹងថា រឿង​អ្វី​កើតឡើង ។ ក្រោយពេល​រូបភាព​ទាំងនេះ ត្រូវបាន​បែកធ្លាយ ប្តី​ប្រពន្ធ​របស់​តួអង្គ​ប្រុស​បាន​លែងលះ​គ្នា​ខណៈ​ថៃ​យី​ម៉ាញ ទទួលរង​នូវ​ការរិះគន់​ក្នុង​រយៈ​មួយ​វែង ។

​នេះ​ពុំ​ទាន់​ជា​រឿងអាស្រូវ​ធំ​បំផុត​នោះទេ ។ មុន​នោះ​នាង​ត្រូវបាន​មេ​អ្នកលេង​តៃវ៉ាន់​បញ្ឆោត​ទៅកាន់​ហាង​ខារ៉ាអូខេ​មួយ​នៅ​ទីក្រុង​តៃប៉ិ ហើយ​នាង​ប៊ិះ​រង​ការចាប់រំលោភ ។​

​នាង​បាន​លុតជង្គង់​អង្វ​ករ​យ៉ាងខ្លាំង​ទើប​ទទួលបាន​ការលើក​លែង ។ យ៉ាងនេះ​ក្តី​នាង​រងការ​វាយដំ​និង​ចាប់​បង្ខាំង​ទុក​ក្នុង​បន្ទប់ ហើយ​ត្រូវបាន​រំដោះ​រួច​ដោយសារតែ​នារី​ម្នាក់​ទៀត ។​

​ក្រោយពេល​រឿងអាស្រូវ​នេះ​កើតឡើង​នាង​ត្រូវបាន​សហគមន៍​សិល្បៈ​ទទួលស្គាល់ ។​

​ក្រោយ​មក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ថតរូប​សិច​ស៊ី​ប៉ុណ្ណោះ ។​

​តាម​កាសែត Apple daily នាង ថៃ​យី​ម៉ាញ បាន​បោះបង់ចោល​ទឹកដី​តៃវ៉ាន់​ទៅ​រស់នៅ​អាមេរិក ។​

​មុននេះ ៤​ឆ្នាំ តារា​សម្តែង Lam Thien Du ធ្លាប់​បាន​រង​រឿងអាស្រូវ​រួម​រ័ក្ស​ក្នុង​បន្ទប់ទឹក ហើយ​ក្រោយមក​នាង​ត្រូវបាន​គេ​ហៅ​បែប​ពេបជ្រាយ​ថា “​ស្រី​ស្អាត​សិច​ក្នុង WC” ។​

​ឆ្នាំ ២០១៤ នាង​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង គេហទំព័រ iHk បង្ហោះ​ផ្សាយ​រូបភាព​នាង​និង​មិត្ត​ប្រុស​រួម​រ័ក្ស​គ្នា​ក្នុង​បន្ទប់​អនាម័យ​មនុស្ស​ប្រុស ។ ទោះបី​នាង​ប្រើ​ពាក្យ​បកស្រាយ​និង​សុំ​ទោស​ក្តី ប៉ុន្ត​សហគមន៍​អ៊ិនធើណេត នៅតែ​បន្ត​ការវាយប្រហារ ។​

​ផ្តើម​ពី​នេះ នាង​ត្រូវបាន TVB បញ្ចប់​កិច្ចសន្យា ហើយ​ក្រោយមក​នាង​បាន​ក្លាយ​ជា​គ្រូបង្រៀន​ខាង​យូ​ហ្គា ។​

​ទើបតែ​ខែមិថុនា កន្លងមក នាង​បាន​រៀបចំ​អាពាហ៍ពិពាហ៍​មួយ​យ៉ាង​សាមញ្ញ​ជាមួយ​សេដ្ឋី​វ័យក្មេង​ម្នាក់ ហើយ​បច្ចុប្បន្ន​នាង​កំពុង​ពរ​ពោះ ។​

​ងាក​មក​នាង Lam Thien Du ដដែល ក្រោយ​រឿងអាស្រូវ ឆ្នាំ ២០១៤ ធ្លាប់​គិតថា ពិបាក​នឹង​រក​ស្វាមី ប៉ុន្តែ​ស្មាន​មិន​ដល់​ដែល​នាង​បាន​ភព​ប្រសព្វ​ជាមួយ​សេដ្ឋី​វ័យក្មេង​សោះឡើយ ។​

​តារា​សម្តែង​រូប​នេះ​ឲ្យដឹងថា​ពិធី​មង្គលការ​មិន​អធិក​អ​ធ័ម តែ​វា​សាមញ្ញ និង​កក់ក្តៅ ។ សំខាន់​នោះ​គឺ​នាង​មាន​សុភមង្គល ។​

​នាង​បាន​លាក់​ខ្លួន​ក្រោយ​អាពាហ៍ពិពាហ៍ នាង​បាន​បង្ហាត់បង្រៀន យូ​ហ្គា តែប៉ុណ្ណោះ ។​

Yang Di ជា​តារា​សម្តែង​ល្បីល្បាញ​នៅ​ហុងកុង ប៉ុន្តែ​នាង​ពេប​ប្រទះ​នឹង​រឿង​អាស្រូវ​មិន​តិច​ឡើយ ។​

​ឆ្នាំ ២០១២ នាង​និង​មិត្ត​ប្រុស​បាន​ត្រូវ​គេ​ប្រមាញ់​រូបភាព​រួម​រ័ក្ស​គ្នា​ក្នុង​រថយន្ត ។​

​ហេតុការណ៍​នេះ បាន​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​បុព្វហេតុ​របស់​នាង ។​

​ទោះបីជា​នាង​ប្រឹង​បកស្រាយ​យ៉ាងណាក៏ដោយ តែ​អ្នកគាំទ្រ​ពុំ​បាន​លើកលែង​កំហុស​នេះ​ទេ ។​

​អ្នកគាំទ្រ​និយាយថា ការបកស្រាយ​របស់​នា​ង​ដើម្បី​កែកុន​រឿង​ពិត​ប៉ុណ្ណោះ ។ យ៉ាងនេះ​ក្តី​ចុងក្រោយ​អ្នក​ទាំង​ពីរ​បាន​រៀប​មង្គលការ​ជាមួយគ្នា ។​

​នាង​ពុំ​ទាន់​មាន​ផែនការ​យក​កូន​នៅឡើយ​ទេ ព្រោះ​ស្វាមី​នាង​ទុក​ឱកាស​នាង​អនុវត្ត​បុព្វហេតុ​របស់​នាង ។​

​ក្នុង​វ័យ ៣៨​ឆ្នាំ Yang Di នៅតែ​បន្ត​រក្សា​បាន​រាង​រៅ ដ៏​សិច​ស៊ី ។​

​នាង​បាន​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាពយន្ត ៕ សូ​យ​ន​

spot_img
×