Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយនឹង​បើក​សម្ពោធ​ដាក់ អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២​កក្កដា​

spot_img

​ភ្នំពេញ​ ៖ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ ហៅ​ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ ដែល​មាន​ទីតាំង​​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​នឹង​បើក​​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២​កក្កដា នេះ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ។​

ពាក់ព័ន្ធ​នឹង​កម្មវិធី​សម្ពោធ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន សុខ​នេះ ដើម្បី​អោយ​ទីតាំង​ប្រារព្វ​ពិធី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព ​​និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​បញ្ជៀ​សបាន​នូវ ការកកស្ទះ​ចរាច​រណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សេចក្ដីជូន​ដំណឹង​​សម្រេច​បិទ​ការធ្វើ​ចរាចរណ៍​ចេញ ចូល​រាជធានី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី និង​ឆ្លងកាត់ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន សុខ ជា​បណ្តោះអាសន្ន ដោយ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​​ម៉ោង​១២​ថ្ងៃ​ត្រង់​ទី​០២ កក្កដា​២០១៨ ពោល​គឺ រថយន្ត​ដែល​ឆ្លង​គោលដៅ​នេះ ត្រូវ​ពង្វាង​ទៅ​ធ្វើ​ចរាចរណ៍​នៅ​ផ្លូវ​ផ្សេង​វិញ ។​

ទី​១ ចំពោះ​រថយន្ត​ទេសចរណ៍​មកពី​ទិស​ខាងលិច តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​ពី​ព្រលាន​​យន្តហោះ​ចូល​រាជធានី ត្រូវ​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​លេខ​២០០៤ ​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង​ឬ​ផ្លូវ​២០១១ បត់​ឆ្វេង​ទៅ​ទិស​ខាងជើង​ឬ​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង តាមផ្លូវ​បេតុង​ឆ្ពោះទៅ​វត្ត​អង្គ​តា​មិញ​។​

ទី​២ ចំពោះ​រថយន្ត​ទេសចរណ៍ តាម​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ទិសដៅ​ចេញ ក្រៅ​រាជធានី​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ពង្វាង​បត់​ឆ្វេង​ក្រោម​ស្ពាន​អាកាស ចូល​ផ្លូវណ័រ​ប្រ៊ីត ឬ​បត់​ស្តាំ​ត្រង់​ចំណុចក្រោម​ស្ពាន​អាកាស​ទៅ​មហាវិថី​ហាណូយ​។​

ទី​៣ ចំពោះ​រថយន្ត​ទេសចរណ៍ ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​និង​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​តាម​បណ្តោយ​ផ្លូវ​ហាណូយ និង​ផ្លូវ​លេខ​១០១៩(​ណ័រ​ប្រ៊ីត​) ត្រង់​ចំណុច​ក្រោម​ស្ពាន​នេះ អនុញ្ញាត​អោយធ្វើ​ចរាច​រ​ធម្មតា​។​

គួរបញ្ជាក់​ថា ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ ទទឹង​១៦.៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ​រវាង​មហា​វិថី​​សហព័ន្ធ រុស្ស៊ី និង​ផ្លូវ​ហាណូយ (១០១៩) ដែល​ជា​គម្រោង ហិរញ្ញ​ប្ប ទាន របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួលបាន​សិទ្ធិ​សាងសង់ ដោយ ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង​ហើយ គឺ ស្ពាន​អា កាស ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ ស្តុប ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិត​នៅ​ស្ដុប​តិច​ណូ និង​ស្ពាន​អាកាស ស្តុប​ផ្សារ​ដី​ហុយ​នេះឯង ៕ ​ដោយ​៖​កូឡាប​

spot_img
×