Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ទើរតែ​ភ្លេចមុខ​លោក បូរ៉ា ក្នុង​រឿង «​រស់ជាតិ​ជីវិត​» បាត់ទៅហើយ ទើបតែ​ពេលនេះ​បានឃើញ មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង

spot_img

​កាលពី​ជាង ១០​ឆ្នាំមុន មាន​មនុស្ស​មិនតិច​នាក់​ឡើយ ដែល​ធ្លាប់បាន​ទស្សនា​រឿង «​រស់ជាតិ​ជីវិត​» ដែលជា​រឿង​អប់រំ និង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ ៥ ។ នៅក្នុង​រឿង​ខាងលើ ទស្សនិកជន​ពិតជា​ស្គាល់​ច្បាស់​នូវ​តួអង្គ​ឯក​ប្រុស ឈ្មោះ បូរ៉ា ដែល​មិន​ត្រឹម​តែមាន​សម្រស់​ស្រស់​សង្ហា​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​មាន​សម​ត្ថិ​ភាព​ពិសេស​ក្នុងការ​សម្ដែង​បាន​យ៉ាង​ល្អ​ថែម​ទៀតផង ។

​លោក បូរ៉ា មានឈ្មោះ​ពិត​ថា កែវ ង៉ែត ជា​អតីត Freshie Boy ចំណាត់ថ្នាក់​លេខ​១ ជំនា​ន់ទី​១ ក្នុង​ឆ្នាំ​២០០២ ដោយ​មកទល់ពេលនេះ លោក​ឈានចូល​វ័យ​ប្រមាណ​៣០​ឆ្នាំ​ហើយ ។ ត្បិតតែ​លោក បាន​ផ្អាក​ពី​វិស័យ​សិល្បៈ​ទៅហើយ​យ៉ាងណាក្ដី ក៏​រូបរាង​ដ៏​សង្ហា​របស់លោក ពុំបាន​ផ្លាស់ប្ដូរ​ឡើយ ហើយ​មកទល់ពេលនេះ លោក​ក៏បាន​ចាក​ចេញពី​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​ផងដែរ ៕ សាវុធ​

​ខាងក្រោម​នេះ គឺ​រូប​របស់លោក បូរ៉ា នាពេល​បច្ចុប្បន្ន ៖


spot_img
×