Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! បុរស​អាយុ​៤០​ឆ្នាំ​លួច​រៀបការ​ជាមួយ​ក្មេងស្រី​អាយុ ១១ ឆ្នាំ និង​ថែមទាំង​ជា​មិត្តភក្តិ​កូនៗ​ខ្លួន​ទៀត​

spot_img

​ជនជាតិ​ម៉ាឡេស៊ី​ជាច្រើន បាននាំគ្នា​ស្លុតចិត្ត និង​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​ការ​បង្ហោះ​មួយ បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ប្រៀបបាន​នឹង​ឪពុក បាន​យក​ក្មេងស្រី​អាយុ ១១ ឆ្នាំ ម្នាក់ ធ្វើជា​ប្រពន្ធ​ខ្លួន​បែបនេះ ។​

​ដំបូង ពួកគេ​បាន​គិតថា ស្ត្រី​ជា​ប្រពន្ធ​២​នាក់ បាន​គាំទ្រ​ប្តី​របស់​ពួកគេ ប៉ុន្តែ បន្ទាប់​ដឹង​សាច់រឿង​ទាំងស្រុង​មួយចំនួន​នោះ គឺ​បានបង្ហាញ​យ៉ាងច្បាស់ ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ។​

​គេ​បាន​រកឃើញថា បុរស​អាយុ ៤០ ឆ្នាំ ម្នាក់ បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​ក្មេងស្រី ដែល​សញ្ជាតិ​របស់​នាង​នៅតែ​ជា​អាថ៌កំបាំង នៅក្នុង​ខែមីនា ឆ្នាំនេះ ។ បុរស​នោះ​ក៏ត្រូវ​បាន​គេ​គោរព​យ៉ាង​ល្អ​នៅក្នុង​សហគមន៍ ហើយ​ជា​លោកសង្ឃ​ចាម​ផងដែរ ។ ឪពុកម្តាយ​របស់​នាង ដែល​បានផ្តល់​ការយល់ព្រម ឲ្យ​ពួកគេ​ក្លាយជា​ស្វាមីភរិយា​នឹង​គ្នា គឺជា​អ្នកចៀរ​ជ័រកៅស៊ូ ដែល​រកស៊ី​ជាមួយ​បុរស​នេះ​ផងដែរ ។

​យ៉ាងណាមិញ នៅក្នុង​រូបភាព​រីក​រាលដាល​ទាំងនេះ វា​បានបង្ហាញ​ក្មេងស្រី​ម្នាក់​អង្គុយ​ជាមួយ​ម្តាយ​របស់​នាង ដែល​ពិតជា​បង្ហាញ​ការគាំទ្រ​ចំពោះ​មង្គលការ​នេះ ។​

​ពួកគេ​ទាំង​ពីរបាន​រៀបការ​នឹង​គ្នា នៅ​ដើមខែ​មិថុនា នៅក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការដឹងឮ​ពី​ប្រពន្ធ​២​នាក់​ដទៃ​របស់គាត់​ទេ ។ ដំបូង​ឡើយ បន្ទាប់ពី​ត្រូវ​ប្រឈមមុខ ដោយ​គ្មាន​ភស្តុតាង​ណាមួយ​ពី​ប្រពន្ធ​ទាំងពីរ​របស់គាត់ៗ គាត់​បាន​បដិសេធ និង​អះអាងថា វា​នឹង​ជា​រឿង​ឆោតល្ងង់​របស់គាត់ ដែល​ទៅ​រៀបការ​នឹង​ក្មេង​បែបនេះ ។​

​ប្រពន្ធ​ទី​១ គ្រាន់តែ​ទទួលបាន​ភស្តុតាង​មួយចំនួន នៃ​អាពាហ៍ពិពាហ៍​នេះ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ បន្ទាប់​ទទួលបាន​រូប​ភាព​អាពាហ៍ពិពាហ៍​ទាំងនោះ ។ បុរស​នោះ​ក្រោយមក ពុំបាន​បង្ហាញខ្លួន និង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​ប្រព័ន្ធ​ទាំងពីរ​របស់គាត់ នៅពេល​គាត់​បានការ​រឿងនេះ​បែកធ្លាយ ។ ចំណែក​កូនៗ​របស់គាត់​វិញ​ក៏បាន​រកឃើញ​ការពិត​នេះ និង​សូម្បី​ឃើញ​ប្រពន្ធ​ថ្មី​វ័យក្មេង​នេះ ដែល​តាម​ការពិតជា​មិត្តភក្តិ​ម្នាក់ ក្នុងចំណោម​មិត្តៗ​ភក្តិ​របស់​ពួកគេ​ផងដែរ ។​

Syed Amzi និយាយថា ពួកគេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដែល​បញ្ហា​ដ៏​ចម្បង​នោះ​គឺ​ត្រង់​ថា​ប្រពន្ធ​ថ្មី​របស់គាត់​មាន​អាយុ​ទើបតែ ១១ ឆ្នាំ ហើយ​ពួកគេ​មានការ​បារម្ភ​ថា សិទ្ធិ​របស់​នាង​នឹងមិន​ត្រូវបាន​ការពារ​ទេ ។ ទោះបី​នាង​ហាក់ដូចជា​យល់ដឹង​អំពី​ការសម្រេចចិត្ត​នេះ ដើម្បី​រៀបការ​ជាមួយ​បុរស​អាយុ ៤០ ឆ្នាំ រូបនេះ​ក៏ដោយ តែ​នាង​ងាយ​រងគ្រោះ និង​អាច​ត្រូវបានធ្វើ​អាជីវកម្ម​ដោយ​ភាគី​មិន​ទទួលខុសត្រូវ ។ សិទ្ធ​កុមារ និង​តម្រូវការ​កូនចៅ​អនាគត​របស់​នាង នឹងត្រូវ​បានការ​ពារ​ផងដែរ ៕ ចន្ទី​

spot_img
×