Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រៃវែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់​ចែកចាយ​គ្រឿងញៀន ជា​បន្តបន្ទាប់​

spot_img

​ព្រៃវែង​៖ ជនសង្ស័យ​៧​នាក់​ ក្នុង​ករណី​ចែកចាយ​គ្រឿងញៀន រួម​ទាំង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ ខេត្ត​ព្រៃវែង កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃ​ទី​៣០​ខែ​មិថុនា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា នៅវេលា​ម៉ោង ១៦ និង​៣០ នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្ដមសេនីយ៍ត្រី ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​និង​មាន​ការសម្របសម្រួល​ពី​លោក មាស សុ​ភក្តិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ព្រៃវែង កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កំលាំង មូលដ្ឋាន​កងរាជ​​អាវុធហត្ថ​ស្រុក​ព្រះស្ដេច ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ផាត់ សុជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿង​ញៀន​នៅ​ចំណុច​ភូមិ​ក្រសាំង​ទង ឃុំ​អង្គ​រាជ្យ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ៖ ១.​ឈ្មោះ ហ៊ាប វ៉ន ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ទឹក​វិល ឃុំ​កំពង់ប្រាសាទ​ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង ។ ២.​ឈ្មោះ វ៉ាង រ៉ែ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឥដ្ឋ ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង និង​បាន​ចាប់​យក​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០២​កញ្ចប់​តូច ទម្ងន់ ០,១៥ ក្រាម​ទាំង​សំបក​ថង់ ទូរ​សព្ទ័ ០១​គ្រឿង​។​

ក្រោយពី​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ កម្លាំង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ រស់ ឃៀង ភេទ​ប្រុស អាយុ ២២​ឆ្នាំ (​ដែល​ជា​ម្ចាស់​ថ្នាំញៀន​) នៅ​ចំណុច​ភូមិ​ឧ​កញ្ញ៉ា​ឯម ឃុំ​អង្គ​រាជ្យ ស្រុក​ព្រះស្តេច​ខេត្ត​ព្រៃវែង និង​ចាប់យក​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០៤​កញ្ចប់ ទម្ងន់​០,៧៤ ក្រាម​ទាំង​សំបក​ថង់ ទូរស័ព្ទ​០១​គ្រឿង​។​

ក្រោយពី​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ រស់ ឃៀង រួច​នៅ​វេលា​ម៉ោង ២១​និង ០០​នាទី កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ឡេ អាន់ (​ហៅ ម៉ាប់​) ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀត ណា​ម នៅ​ចំណុច​ភូមិ​០២ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង និង​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០៤​កញ្ចប់ ទម្ងន់ ៤,០៨​ក្រាម​ទាំង​សំបក​ថង់ ទូរស័ព្ទ​ចំនួន ០១​គ្រឿង ម៉ូតូ​០១​គ្រឿង​។​

ក្រោយពី​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ឡេ អាន់ ហៅ​ម៉ាប់ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្ដម​សេនីយ៏​ត្រី ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង និង​ដោយ​មាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​នៅវេលា​ម៉ោង ១១.០០​នាទី កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង សហការ​ជាមួយ​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​លើកដែក ខេត្ត​កណ្តាល ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​បន្ថែម​ទៀត​នៅ​ចំណុច​ផ្ទះសំណាក់​វិសាល​រង្សី ក្នុង​បន្ទប់​លេខ​១១ ម្ចាស់​ឈ្មោះ ជា ចំរើន ភេទ​ប្រុស អាយុ​៤៦ ជនជាតិ ខ្មែរ​ស្ថិត​ក្នុង​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល ជនសង្ស័យ​រួមមាន​៖ ១.​ឈ្មោះ ឡេ កុង​ចិន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​អាវ​ភ្លៀង មាន​ទីលំនៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល​។ ២.​ឈ្មោះ ឡាំ មិន​ង៉ុក ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​អាវ​ភ្លៀង មាន​ទីលំនៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល​។ ៣.​ឈ្មោះ ហ្វុង ធី​លើ​យ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នារី​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​០៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ហើយ​ធ្វើ​ការឆែកឆេរ រកឃើញ​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ១៩​កញ្ចប់ (០៥​កញ្ចប់​ធំ ១៤​កញ្ចប់​តូច​) ទម្ងន់ ១៧,៦៩ ក្រាម​ទាំង​សំបក​ថង់ ម៉ូតូ​ចំនួន ០១​គ្រឿង ទូរ​ស័ព​ដៃ​ចំនួន ០៣​គ្រឿង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​ ​នៅ​វេលា​ម៉ោង ១៣ និង​៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​បន្តរ​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ឡេ កុង​ចិន ដែល​ស្ថិត​ចំនុច​មាត់ទន្លេ ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល​។ ឆែកឆេរ​រកឃើញ​និង​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០២​កញ្ចប់​ធំ ទម្ងន់ ២៦,៦១ ក្រាម​ទាំង​សំបក​ថង់ ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០២​គ្រឿង ថង់​សំរាប់​ចែក​ថ្នាំ​ញៀន​ចំនួន ១៨​ដុំ និង​សំភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×