Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រៀបចំ​រមណីដ្ឋាន​ប្រាសាទបាសាក់​ឱ្យក្លាយ​ទៅ​ជា​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​ប្រចាំ​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​នៅ​ព្រឹក​ថ្ងៃ​សៅ​៣​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត បាន​រួម​ដំណើរ​ជាមួយ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​រមណីដ្ឋាន​ប្រាសាទបាសាក់​ដើម្បី​អភិ​វឌ្ឍន៍​អោយទៅជា​តំបន់​រមណីដ្ឋាន​ទេសចរណ៍​ស្ថិតក្នុង​ភូមិ​បាសាក់​ឃុំ​បាសាក់​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​។​

​មានប្រសាសន៍​នៅក្នុង​ការចុះពិនិត្យរ​មណី​ដ្ឋា​ន​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត បានបញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​និង​កំពុង​ពិនិត្យ​រៀបចំ​ដើម្បី​អភិវឌ្ឍន៍​រមណីដ្ឋាន​ប្រាសាទ​បាសាក់​អោយ​ក្លាយជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា ក្នុងនោះ​បាន​ក៏​សាង​នូវ​ហេត្ថារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​ប្រវែង​ប្រមាណ​៤​គីឡូម៉ែត្រ ដែល​កំពុង​ដំណើ​ការសាងសង់​។​

​លោក​បន្តថា ជា​ការពិត​ណាស់​គោលបំណង​នៃ​ការបង្កើត​នូវ​រមណីដ្ឋាន​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​រក្សា​ការពារ​នូវ​ទីតាំង​វ​ប្បធ​ម៍​ប្រវត្តិសាស្ត្រ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​តាំងពី​បុរាណកាល​យូ​លង់​មកហើយ​។ ក្នុងនោះ​ក៏​បាន​លើកកម្ពស់​នូវ​វិស័យ​ទេសចរណ៍​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​ជាតិ ហើយ​បាន​បង្កើត​នូវ​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការស្វែងរក​ប្រាក់ចំណូល​ប្រចាំ​ថ្ងៃ​នៅ​តំបន់​នេះ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ​។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា រមណីដ្ឋាន​ប្រាសាទ​បាសាក់ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ផ្នែក​ខាង កើត​ឈាង​ខាងត្បូង នៃ​ទី​រួម​ខេត្តស្វាយរៀង​។ រមណីដ្ឋាន​នេះ​មាន​ចំងាយ​ប្រហែល​៨​គ​.​ម ពី​ទី​រួម​ខេត្ត ហើយ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ​៩​ហិច​តា ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងជើង និង​ខាងកើត ទល់​នឹង​ទន្លេ​វ៉ៃ​គោ ខាងលិច និង ខាងត្បូង​ទល់​នឹង​ភូមិ​ប្រជាពលរដ្ឋ​។​

​រមណីដ្ឋាន​ប្រាសាទបាសាក់​បានស្រូប​យក​នូវ​ភ្ងៀវទេសចរ មក​ទស្សនា និង​កំសាន្ត​សប្បាយ​ជា​បន្តបន្ទាប់​ផង​ដែរ​នា​ពេលបច្ចុប្បន្ន​នេះ​។ ចំពោះ​ទីតាំង​ភូមិសាស្ត្រ​នៃ​រមណីដ្ឋាន​នេះ ជា​ដី​ទួល​ដ៏​ចំណាស់​មួយ មាន​ព្រៃឈើ​ជា​ច្រើន​ហ៊ុម​ព័ទ្ធ​។ បើ​តាម​ការ​អោយ​ដឹង និង​ការសិក្សា​ស្រាវជ្រាវ​របស់​មន្ទី​វប្បធម៌ និង​វិត្រ​សិល្បះ​ខេត្ត​បានបញ្ជាក់​ថា រមណីដ្ឋាន​នេះ​មាន​ចាប់​ពី​សម័យ​បុព្វកាល​មក ហើយក៏​មាន​បន្សល់ទុក​នូវ​ប្រាសាទ​បុរាណ​មួយ​ផងដែរ ដែល​គេ​គ្រប់​គ្នា​តែង​ហៅថា ប្រាសាទព្រៃ​បាសាក់ ។ ប៉ុន្តែ​អ្វី​គួរឲ្យ​សោកស្តាយ ប្រាសាទ​បុរាណ​នេះ ត្រូវបាន​បាក់បែក​ខ្ទេចខ្ទី នៅសល់​តែ​គ្រឹះ​ឥដ្ឋ​ប្រាសាទ​ធ្លាក់​រាយប៉ាយ និង​គ្រោង​ជញ្ជាំង​នៅសល់​បន្តិច​បន្ទួច​ប៉ុណ្ណោះ ហើយ​បាន​សន្មត​ថា ប្រាសាទព្រៃ​បាសាក់​ស្ថិតនៅ​ក្នុង​រចនាបទ​បាខែង ដែល​កសាង​ក្នុង​កំឡុង​ឆ្នាំ​៩១៥ ដល់​៩២៥ នៃ​គ​.​ស​។​

​បច្ចុប្បន្ន​រមណីដ្ឋាន​ប្រាសាទបាសា​ក់ក៏មាន​ភ្ងៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​ពី​រមណីដ្ឋាន​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​ក៏​សាង​រូប​ព្រះពុទ្ធ​បដិមាករ​សម្រាប់​ភ្ញៀវ​មក​ទស្សនា និង​ធ្វើ​ជា​កន្លែង​សក្ការៈបូជា នៅពេល​មាន បុណ្យទាន រឺ​ការកំសាន្ត​នានា​ក្នុង​តំបន់​នេះ ម្យ៉ាង​ទៀត​ក៏​មាន​លក់​ម្ហូបអាហារ​យ៉ាង​ឆ្ងាញ់​ពិសារ​ជូន​បងប្អូន​ពី​ទីជិត​ឆ្ងាយ​មក​លេង​កម្សាន្ត​នៅ​ទីនេះ​ផងដែរ ៕ វ៉ៃកូ​

  

spot_img
×