Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃអាទិត្យ​ទី​១ កក្កដា ឆ្នាំ​២០១៨

spot_img
​គូប្រកួត​៖
(21h:00) Russia vs Spain
(01h:00) Croatiavs Denmark
​វិភាគ​គូ​ល្អ​
Spain vs Russia
​ ​
​ការព្រួយបារម្ភ​ច្រើន​មុន​ការប្រកួត World Cup ២០១៨​នេះ ជុំវិញ​ថា តើ​ក្រុម​ម្ចាស់ផ្ទះ Russia នឹង​បន្តដំណើរ​បានយូរ​កម្រិត​ណាស់​។ បារម្ភ​ថា ពួកគេ​ប្រហែលជា​មិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ផង តែ​ខុស​ស្រ​ឡេះ ពួកគេ​បាន​យកឈ្នះ​គូប្រកួត​ពីរ​ប្រកួត​ដំបូង​ដោយ​ស្រួល​។​
​ ​
​មិន​ថា​ពួកគេ​បញ្ចប់​ត្រឹម​លេខ​រៀង​ប៉ុន្មាន​ទេ វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះ​ជាការ​ប្រកួត​ដ៏​លំបាក ដោយ​ពួកគេ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Spain ឬក៏​ក្រុម​ព័រ​ទុយ​ហ្គា​ល់​។​
​ ​
​ក្រុម​Spain​បញ្ចប់​លើ​កំពូល​តារាង​ក្នុង​ពូ​ល​B ប៉ុន្តែ​ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៣​ប្រកួត​។ ពួកគេ​ប្រកួត​ដំបូង​ដោយ​ស្មើ​៣-៣​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់  ប៉ុន្តែ​កីឡាករ​=Cristiano Ronaldo រកបាន​គ្រាប់​បាល់​នៅ​នាទី​ចុង​ម៉ោង​។​
​ ​
​ចំណែក​ក្រុម​ម្ចាស់ផ្ទះ Russia ត្រូវតែ​ស្តារ​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​ចាញ់​ក្រុម​អ៊ុយ​រូ​ហ្គា​យ ហើយ ពួកគេ​លេង​មិនទាន់​ដល់​កម្រិត​ដែល​ចង់បាន​នៅឡើយ​ទេ​។ ការយក​ឈ្នះ​ក្រុម​ដូចជា​Spain​នេះ វា​ពិបាក​បន្តិច​ហើយ​៕
​ទស្សន​: Spain 2-1 Russia
Croatia vs Denmark
​ ​
​ដូចដែល​បានឃើញ​ហើយ​ក្នុងការ​ប្រកួត​កន្លងមក ចំណុចខ្លាំង​របស់​ក្រុម Denmark គឺ​ប្រព័ន្ធ​ការពារ​។​ការព្យាយាម​ទម្លុះ​ខ្សែការពារ​Denmark ពិតជា​មិន​ងាយស្រួល​។​
​ ​
​ការប្រកួត​នេះ​នឹង​កំណត់​ពី​ភាពខ្លាំង​នៃ​កម្លាំង​ប្រយុទ្ធ​ផង​និង​ប្រព័ន្ធ​ការពារ​របស់​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ទាំងពីរ​ផង​។ ប្រកួត​ជាមួយ​ក្រុម​បារាំង Denmark បានបង្ហាញ​សមត្ថភាព​ការពារ​យ៉ាង​ល្អ គេ​ជឿថា​ពួកគេ​នឹងធ្វើ​ឲ្យ​ក្រុម​ក្រូ​អាស៊ី​ពិបាក​រក​ឱកាស ។​
​ ​
​ក្រុម​ក្រូ​អាស៊ី​មាន​ស្ថិតិ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​និង​ចាញ់​១​ក្នុង​៥​ប្រកួត​ចុងក្រោយ ចំណែក​ក្រុម​Denmark មិនដែល​ចាញ់​ទេ​ក្នុង​៧​ប្រកួត ក្រុម​ទាំងពីរ​នេះ​មាន​ស្ថិតិ​ចាញ់​២​ប្រកួត​ដូចគ្នា​ក្នុង​១០​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម​ក្រូ​អាស៊ី​ឈ្នះ​៧​ក្នុង​១០​ប្រកួត ។ ពួកគេ​រកបាន​៨​គ្រាប់​ក្នុង​១១​ប្រកួត​ចុងក្រោយ​។ នៅ​ព្រឹត្តិការណ៍ World Cup ពួកគេ​ឈ្នះ​៤​ក្នុង​៥​ប្រកួត​ចុងក្រោយ​និង​ចាញ់​៤​ក្នុង​១០​ប្រកួត​។​
​ ​
​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៥​លើក ហើយ​ក្រុម​ក្រូ​អាស៊ី​ឈ្នះ​២​លើក ចំណែក​ក្រុម Denmar k​ក៏​រកបាន​២​គ្រាប់​ដូចគ្នា​ដែរ និង​ស្មើ​១​ប្រកួត​៕
​ទស្សន​: Croatia 2-0 Denmark
spot_img
×