Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគសញ្ញា​ទឹកនោមផ្អែម​

spot_img

រោគសញ្ញា​នៃ​ជំងឺ​នេះ​រួមមាន​៖


– អស់កម្លាំង​
– ស្រក​ទម្ងន់​
– បត់ជើង​តូច​ញឹក​
– ឃ្លាន​និង​ស្រេកទឹក​ជាប់​ជាប្រចាំ​
– ភ្នែក​ស្រវាំង​
– ស្ពឹក ឬរ​មាស់​ម្រាមដៃ ម្រាម​ជើង​
– រលាក​ស្បែក​ជាប្រចាំ​
– របួស​ក្រ​ជា​
– ហើយ​ចូល​បង្គន់​នោម​ញឹកញាប់ ពិសេស​នៅ​ពេលយប់​។​

​មាន​ផលវិបាក​មួយចំនួន ដែល​បណ្ដាលមកពី​ជំងឺ​ទឹកនោម​ផ្អែម​។ អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​បួន​នាក់​ងាយ​នឹង​មាន​ជំងឺ តម្រង​នោម​។ មនុស្ស​កើត​ជំងឺ​នោម​ផ្អែម​ក៏​មាន​លក្ខណៈ​ងាយ​ជាង​មនុស្ស​ធម្មតា​ពី​២​ទៅ​៥​ដង​ក្នុង​ការកើតមាន​ជំងឺ​បេះដូង​។​

​នៅ​សប្ដាហ៍​ចន្លោះ​ថ្ងៃ​ទី​១៣​ដល់​ទី​១៩ ខែមិថុនា គឺជា​យុទ្ធនាការ​យល់ដឹង​អំពី​ជំងឺ​ទឹកនោម​ផ្អែម ដែល​ជា​ជំងឺ​មួយ​គំរាម កំហែង​ដល់​ប្រជាជន​កម្ពុជា​យើង​មួយចំនួន​។ ដូច្នេះ​ជំងឺ​ទឹកនោម​ផ្អែម​គឺជា​អ្វី​? តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​នៅ​ពេល​កើត ជំងឺ​នេះ​?

​ជំងឺ​ទឹកនោម​ផ្អែម គឺជា​ស្ថានភាព​ជំងឺ​មួយ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​លើស​ធម្មតា​នៅ​ក្នុង​ឈាម​របស់​យើង ដោយសារតែ​ខ្លួន​យើង​ប្រើប្រាស់​ជាតិ​ស្ករ​មិន​បាន​ត្រឹមត្រូវ​។​គេ​ប៉ាន់ស្មាន​ថា មាន​ប្រជាជន​ដល់​ទៅ​១,៤​លាន​នាក់ នៅ​ចក្រភព​អង់គ្លេស​មាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​នេះ​។ គេ​ក៏​ប៉ាន់​ប្រមាណ​ផងដែរ​ថា មាន​មនុស្ស​មួយ​លាន​នាក់​ទៀត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​។​

​ជំងឺ​ទឹកនោម​ផ្អែម​មាន​ពីរ​ប្រភេទ​។ គឺ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១ ឬក៏​ទឹកនោមផ្អែម​ដែល​អាស្រ័យ​លើ​អ័រម៉ូន (​អាំង​ស៊ុយ​លីន​) ។​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១ គឺ​ប្រភេទ​នៃ​ជំងឺ​ដែល​ខ្លួន​យើង​មិន​អាច​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លី​ន​បាន ប៉ុន្ដែ​មិន​គ្រប់គ្រាន់ ឬក៏​អាំង​ស៊ុយ​លីន​ដែល​ផលិត​បាន ហើយ​មិន​អាច​ធ្វើការ​បាន​ត្រឹមត្រូវ​។​

​ជាតិ​ស្ករ​បានមកពី​ការរំលាយ​អាហារ ដូចជា​នំប៉័ង បាយ ដំឡូង និង​អាហារ​មាន​ជាតិ​ស្ករ ព្រម​ទាំង​ថ្លើម​ដែល​ផលិត​ជាតិ​ស្ករ ។ អាំង​ស៊ុយ​លីន​ជា​អ័រម៉ូន​ម្យ៉ាង​អាច​ជួយ​ឱ្យ​ជាតិ​ស្ករ​ដែល​បានមក​ពី​អាហារ​ទាំងឡាយ​ចូល​ទៅ​ប្រើប្រាស់​ក្នុង​កោសិកា​។ ប្រសិនបើ​គ្មាន ឬក៏​មាន​អ័រម៉ូន​អាំង​ស៊ុយ​លីន​តិចតួច ដំណើរការ​នេះ​មិនអាច​កើត​មាន​ទេ ដូច្នេះ​វា​ក៏​នាំ​ឱ្យ​ជាតិ​ស្ករ​មាន​ច្រើន​នៅក្នុង​ឈាម​៕ សុបិន្ត

 

spot_img
×