Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្ត្រី​ទេសចរ​២​នេះ​មិន​អើពើ​នឹង​ច្បាប់​តឹងរ៉ឹង​ថ្មី​របស់​អេ​ស្ប៉ា​ញ និង​ថែមទាំង​ស្រាត​ននលគក​លើ​ដងផ្លូវ​យ៉ាង​សប្បាយ (​វីដេអូ​)

spot_img

​តំបន់​រមណីយដ្ឋាន Magaluf ក្នុងប្រទេស​អេ​ស្ប៉ា​ញ កំពុង​ទទួល​ភាព​អាប់ឱន​កេរ្តិ៍ឈ្មោះ​ជាខ្លាំង បន្ទាប់ពី​ស្ត្រី​ទេសចរណ៍​វ័យៗ​ក្មេង​២​នាក់ បាននាំគ្នា​ស្រាត​ននលគក ដែល​ត្រូវបាន​ថត​បាន​នៅលើ​ផ្លូវ Majorca ។​

​អាជ្ញាធរ​នៅ Magaluf បាន​ណែនាំ​នូវ​ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង ដើម្បី​ព្យាយាម​លុបបំបាត់​បណ្តា​ឥរិយាបទ​មិន​ប្រក្រតី ។ ប៉ុន្តែ វីដេអូ​ដែល​បាន​លិចឡើង​កាលពី​ចុង​សប្តាហ៍​មុននេះ បង្ហាញ​ឲ្យ​ឃើញ​ភ្ញៀវទេសចរ​ស្រី​២​នាក់​នេះ ហាក់​មិន​អើពើ​នឹង​ច្បាប់​ថ្មី​នេះ​ទេ ។ អ្នក​ឈរ​មើល​ដែល​ថត​ស្ត្រី​២​នាក់​នេះ ឈរ​នៅ​កណ្តាល​ដងផ្លូវ ដោយ​ពុំមាន​សម្លៀកបំពាក់​បិទ​បាំង​កេរ្តិ៍ខ្មាស់​ឡើយ ។​

​ប៉ូលីស​នៅក្នុង Magaluf នៅពេលនេះ បាន​កំពុង​តាម​ស្វែងរក​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ទាំងពីរ ដែល​បានបង្ហាញ​ឥរិយាបទ​មិន​សមរម្យ​នេះ ដើម្បី​មក​ប្រឈមមុខ​នឹង​ការផាកពិន័យ ។​

​គួរ​បញ្ជាក់ថា កាលពី​ខែ​មុន មាន​ក្រុម​បុរស​ទេសចរ​ជនជាតិ​អង់គ្លេស​១​ក្រុម ត្រូវបាន​ចាប់ខ្លួន និង​ផាកពិន័យ ចំពោះ​ហេតុផល​ដូចគ្នានេះ ៕ ចន្ទី​

spot_img
×