Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាញ​កាំបិត​ដេញ​កាប់​អ្នកភូមិ ព្រោះ​ញៀន​ថ្នាំញៀន អាវុធហត្ថ​ឃាត់ខ្លួន​

spot_img

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ជក់​ថ្នាំញៀន​ញៀន​បាន​ទាញ​កាំបិត​ដេញ​កាប់​អ្នកភូមិ ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុម​៥ ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុ​សេនីយ៍ សរ សុភ​ក្ត្រា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជាតិ រស្មី ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ មុន​ការចាប់ខ្លួន​នេះ ប្រជាពលរដ្ឋ​បាន​ប្តឹង​ថា​យុវជន​ម្នាក់​កាន់​កាំបិត​បំរុង​កាប់​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​អាគារ​ថ្មី​។​

​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​នួន នី​ណា​រ៉ូ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ឈានទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​។ ក្រោយ​ធ្វើការ​ឆែក​ក្នុង​ខ្លួន​ជនសង្ស័យ​រកឃើញ​ម៉ា​ទឺ​កក​ក​១​កូន​ថង់​តូច កាំបិត​ខ្វែវ​១។​

​លោក​វរៈសេនីយ៍​ស​ប៊ុន​សឿង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ដល់​អហ​ខេត្ត ហើយ​គេ​សារភាពថា បាន​ជក់​ថ្នាំ​ដែល​មិត្ត​ភ័​ក្រ​ឲ្យ​។ ញៀន​ថ្នាំញៀន​ក៏​យក​កាំបិត​មក​កាប់​គេឯង តែ​ត្រូវ​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្តង​៕ ដោយ ៖ បន្ទាយ​

spot_img
×